Kia Soul ឆ្នាំ២០២០ ឡានគ្រួសារតម្លៃធូរថ្លៃ ត្រឹម ១៨ ០០០ដុល្លារ

នាពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Kia បានប្រកាសពីតម្លៃរថយន្តលក្ខណៈគ្រួសារ ម៉ូដែល Soul ស៊េរី​ឆ្នាំ ២០២០ របស់ខ្លួន គឺ​ចាប់​ពី ១៨ ៤៨៥ ដុល្លារ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

Kia Soul LX (ប្រភេទ Base Model) ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង​ ១៤៧ សេះ ដំណើរការជាមួយប្រអប់លេខដៃ ៦ វគ្គ និង ប្រើប៉ុងមុខ ហើយ​លេខ​អូតូ​ជា Option តម្លៃ ១ ៥០០ ដុល្លារ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក Kia Soul S មាន​តម្លៃ​ចាប់​ពី ២១ ២៨៥ ដុល្លារ មាន​បំពាក់​លក្ខណៈ​ពិសេសមក​ស្តង់ដារ ដូចជា យ៉ាន់​ Alloy ទំហំ ១៦ អ៊ីង, មុខងារ Forward Collision Avoidance Assist និង Blind Sport Collision Warning។ រីឯ Kia Soul GT-Line មាន​តម្លៃ​ចាប់​ពី ២១ ២៨៥ ដុល្លារ ​ដូច​គ្នា​ទៅ​នឹង​ម៉ូដែល S ដែរ ប៉ុន្តែ​មាន​ការ​រចនា​ខុស​រូបរាង​គ្នាបន្តិច។

ក្រៅ​ពី​នេះ នៅ​មាន Kia Soul X-Line តម្លៃ​ចាប់​ពី ២២ ៤៨៥ ដុល្លារ មាន​ការ​រចនា​បែប​ស្ព័រ និង បំពាក់​យ៉ាន់ ​Alloy ទំហំ ១៨ អ៊ីង។ ម៉ូដែល Kia Soul EX មាន​តម្លៃ ២៣ ៦៨៥ ដុល្លារ ហើយ Kia Soul GT-Line Turbo មាន​តម្លៃ ២៨ ៤៨៥ ដុល្លារ។

Kia Soul GT-Line Turbo ប្រើ​ម៉ាស៊ីន Turbocharged ចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២០១ សេះ ដំណើរការជាមួយ​ប្រអប់លេខ​អូតូ ៧ វគ្គ។ បើ​បន្ថែម Option ទាំង​អស់​លើ​ម៉ូដែល​នេះ តម្លៃ​របស់​វា​អាច​លោត​ដល់ ៣០ ៨២៥ ដុល្លារ​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម