កាលពីថ្មីៗកន្លងទៅនេះក្រុមហ៊ុន Cadillac បានបង្ហាញចេញរថយន្តអគ្គិសនីថ្មីរបស់ខ្លួនជាម៉ូដែល Cadillac Lyriq ស៊េរីឆ្នាំ ២០២៣ ដែលជាប្រភេទរថយន្ត SUV អគ្គិសនីខ្នាតកណ្ដាល ជាគូប្រជែងរបស់រថយន្តអគ្គិសនីប្រណីតដូចជា Audi E-Tron ជាដើម។
ពេលនេះតម្លៃរថយន្តត្រូវបានបង្ហាញចេញហើយ ដែលក្រុមហ៊ុនបានបង្ហើបថានឹងមានតម្លៃចាប់ពីក្រោម ៧៥ ០០០ដុល្លារ។ តម្លៃនេះត្រូវបានបញ្ជាក់ពីលោក Steve Carlisle ប្រធានក្រុមហ៊ុន Cadillac ផ្ទាល់តែម្ដង។
គួរដឹងថារថយន្ត Cadillac Lyriq គ្រោងនឹងដាក់លក់នាចុងឆ្នាំ ២០២២ ខាងមុខ ដែលរថយន្តនេះអាចបើកបរបានចម្ងាយយ៉ាងហោចណាស់ ៤៨២គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ៕