(REVIEW+) ៤ចំណុចធំៗដែលរថយន្ត Hilux Revo ២០២១ បានផ្លាស់ប្តូរ

(REVIEW+) សម្រាប់កម្ពុជា បើនិយាយពីរថយន្តប្រភេទដឹក (Pick Up) យើងសង្កេតឃើញថាមានភាពពេញនិយមក្នុងការប្រើប្រាស់ ហេតុផលគឺដោយសារតែរថយន្តប្រភេទនេះ គឺស័ក្តិសម និងសមស្របទៅនឹងស្ថានភាពផ្លូវរបស់កម្ពុជា។ ជាក់ស្តែង ម៉ូឌែល Hilux នេះអាចនិយាយបាន ស្ថិតក្នុងចំនោមរថយន្តភីកអ៊ាប់ ដ៏ទៃទៀតដែលទទួលបានការគាំទ្រខ្លាំង។ ស្របពេលនេះផងដែរ ក្រុមហ៊ុនតូយ៉ូតា នៅបណ្តារប្រទេសអាស៊ានមួយចំនួនបានធ្វើការប្រកាសនូវម៉ូឌែលថ្មី ឆ្នាំ២០២១ របស់ខ្លួន ដែលមានការផ្លាស់ប្តូរគួរអោយកត់សម្គាល់ដូចខាងក្រោម៖

១. រូបផ្នែកខាងក្រៅ៖

  • ផ្លាស់ប្តូរការរចនាប៉ាណាខាងមុខ ចង្កៀងមុខ អំពូលកាត់អ័ព្ទ និងចង្កៀងក្រោយ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

  • ការរចនាថ្មីលើរបាំងការពារភក់ និងថាសកង់បែបស្ព័រ
  • ប្រព័ន្ធជំនួយសម្រាប់បើកទ្វាក្រោយ (Tailgate Assist) ដើម្បីផ្តល់ភាពងាយស្រួល

២. ផ្នែកខាងក្នុង៖

  • ប្រព័ន្ធកំសាន្តថ្មីទំហំ ៨អុីញ ភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ហើយរចនាកុងទ័រថ្មី និងសោរផងដែរ

៣. កំលាំងម៉ាស៊ីន៖ រថយន្តនេះនៅតែប្រើប្រាស់ម៉ាស៊ីនចាស់ GD ២,៨លីត្រ ស៊ីឡាំង ៤ ប៉ុន្តែបន្ថែមថាមពលកំលាំង ២០kw ពី ១៣០kw ទៅ ១៥០kw និងកម្លាំងរមួល៥០nm ពី ៤៥០nm ទៅ ៥០០nm។

៤. ប្រព័ន្ធសុវត្ថិភាពថ្មី TSS (Toyota Safety Sense)

នេះជាអ្វីដែលខេមបូអូតូ បានស្រាវជ្រាវ និងកែសម្រួលពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា ប្រចាំប្រទេសថៃ។យ៉ាងណាមិញសម្រាប់កម្ពុជាមិនទាន់មានឃើញក្រុមហ៊ុនផ្លូវការប្រកាសពីការនាំចូលម៉ូឌែលថ្មីនេះនូវឡើយទេ ហេតុនេះយើងក៏មិនអាចកំណត់ថាលក្ខណះពិសេសខាងលើអាចមាននៅប្រទេសយើងដែរ ចឹងមានតែរង់ចាំមើលទាំងអស់គ្នា។

ចំពោះឈ្មោះវិញ នៅប្រទេសមួយចំនួនក៏ហៅផ្សេងៗគ្នាដែរតាំងពីម៉ូឌែលមុន ហើយប្រទេសខ្លះក៏មិនមានការផ្លាស់ប្តូរឈ្មោះផងដែរដូចជា៖ Hilux Revo Rocco, Hilux Revo Adventure, Hilux Revo Rugged X, Hilux Revo Invincible ហើយនៅខ្មែរក៏យើងមិនទាន់ដឹងថាយ៉ាងដោយឈ្មោះបច្ចុប្បន្ន Hilux Revo Rally។

ប្រភពស្រាវជ្រាវ៖ https://www.toyota.co.th/hiluxrevo/rocco

ផ្ទាំងផ្សាយពាណិជ្ជកម្ម