Honda Accord Hybrid ស៊េរីថ្មី ១០០ គីឡូ ស៊ីសាំង ៦ លីត្រគត់

បើតាមទីភ្នាក់ងារ​សហព័ន្ធ EPA បាន​បង្ហាញ​ថា រថយន្ត Honda Accord Hybrid ស៊េរីថ្មី មាន​កម្រិត​ស៊ីសាំងត្រឹម ៦ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

Honda Accord Hybrid ថ្មី មាន​ទម្ងន់​ស្រាល​ជាង​មុន ហើយ​ប្រើ​ប្រព័ន្ធ Hybrid ជំនាន់​ទី ៣ ដែល​មាន​ទំហំ​តូច និង​អះអាង​ថា​​មាន​កម្រិត​ស៊ីសាំង​តិច​ជាង​មុន ៤០ ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាប្រើម៉ាស៊ីនសាំង​ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយនឹងអាគុយ Lithium-ion ព្រមទាំង​ម៉ូទ័រ​អគ្គិសនី​ចំនួន ២ ដែលបង្កើត​កម្លាំង​បានសរុប ២១២ សេះ។

Accord Hybrid ថ្មី មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ដូច​ជា​ការ​ធ្វើ​ឲ្យ​កាប៊ីន​ខាង​ក្នុង​កាន់​តែ​ប្រសើរ ជាមួយ​នឹងគ្រឿងបរិក្ខាខា​មាន​គុណភាព​ខ្ពស់ ហើយថែមទាំងមានផ្នែកខាងក្នុងធំទូលាយ​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម