អាចកក់បានហើយ Hilux Revo Rally ឆ្នាំ ២០២១ ជាមួយតម្លៃធូរជាងមុន ៦០០ដុល្លារ

រថយន្ត Hilux Revo ២០២១ (រូបតំណាង)

អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់ហើយ! រថយន្តដែលស្ថិតក្នុងចំណាត់កំពូលរថយន្ត Pick-Up របស់តូយ៉ូតា នៅកម្ពុជា គឺ Hilux Revo Rally ឆ្នាំ ២០២១ ត្រូវបានក្រុមហ៊ុនផ្លូវការប្រកាសអោយអតិថិជនរបស់ខ្លួនធ្វើការកក់ចាប់ពីពេលនេះតទៅ។ តាមរយៈការសាកសួរបានបញ្ជាក់ថា រថយន្តនេះមានតម្លៃប្រហែល ៥៣ ៣០០ ដុល្លារ សម្រាប់ពណ៌ទូរទៅ លើកលែងពណ៌សកាំម៉ៃដែលតម្រូវអោយអតិថិជនបង់ប្រាក់ ៦០០ ដុល្លារបន្ថែម។ យោងតាមព័ត៌មាននេះបានបញ្ជាក់ថា ម៉ូឌែល ២០២១ នេះមានតម្លៃធូរជាងម៉ូឌែល២០២០ ដល់ទៅ ៦០០ដុល្លារឯណោះ។

រថយន្ត Hilux Revo Rocco ២០២១ របស់ប្រទេសថៃ (រូបតំណាង)

យ៉ាងណាមិញ យើងមិនទាន់ដឹងថា រថយន្តដែលនឹងមកដល់កម្ពុជានោះ មានលក្ខណៈបច្ចេកទេស និងលក្ខណៈពិសេសបែបណានោះទេ។ ក៏ប៉ុន្តែលោកអ្នក អាចស្វែងយល់បន្ថែមពីម៉ូឌែលថ្មីនេះពីប្រទេសថៃ ដែលក្រុមការងារ ខេមបូអូតូ បានសរសេរតាមរយៈអត្ថបទ Review+ ដែលលោកអ្នកអាចចុចមើលបាននៅទីនេះ!

រថយន្ត Hilux Revo Rocco ២០២១ របស់ប្រទេសថៃ (រូបតំណាង)

គួរបញ្ជាក់ផងដែរថា នៅកម្ពុជាយើងសង្កេតឃើញថារថយន្ត Pick-Up គឺមានការគាំទ្រច្រើនជាងគេ បើមើលទៅតាមការចរាចរណ៌នៅលើដងផ្លូវ ដែលមានទាំងរថយន្តថ្មី និងរថយន្តមួយទឹកពីបរទេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម