ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មីថ្មោង Lordstown Motors បានយករថយន្តភីកអាប់អគ្គិសនីរបស់ខ្លួនម៉ូដែល Endurance ទៅសាកកម្លាំងជាមួយរថយន្ត Ford F-150 ស៊េរីឆ្នាំ ២០១៩ ដែលជាត្រកូលភីកអាប់លក់ដាច់បំផុតមួយនៅសហរដ្ឋអាមេរិក។
ការសាកកម្លាំងអូសទាញរវាងរថយន្តទាំងពីរបានធ្វើឡើងនៅលើវាលស្មៅដែលមានសភាព និងមានផ្ទៃរាបស្មើ។ គួរដឹងថា Ford F-150 ដែលគេយកមកកម្លាំងនេះមានបំពាក់ម៉ាស៊ីន EcoBoost ចំណុះ ២,៧លីត្រ ៦ស៊ីឡាំង ដែលមានកម្លាំង ៣២៥សេះរ។
ចំណែករថយន្តភីកអាប់អគ្គិសនី Endurance ខាងក្រុមហ៊ុន Lordstown Motors មិនបានប្រាប់អំពីកម្លាំងច្បាស់លាស់នោះទេ ប៉ុន្តែរំពឹងថាវាមានកម្លាំងប្រមាណ ៦០០សេះ។ កុំរង់ចាំយូរ ទស្សនាវីដេអូសាកកម្លាំងដូចខាងក្រោម ៖