Toyota នឹងបើកទទួលការកុម្ម៉ង់ទិញរថយន្ត Yaris Cross ស៊េរីឆ្នាំ ២០២១ នៅទីផ្សារប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី២ ខែវិច្ឆិកាខាងមុខ ដោយមានតម្លៃចាប់ពីប្រមាណ ១៩ ២០០ដុល្លារ។
Toyota Yaris Cross នឹងក្លាយជាគូប្រជែងរបស់រថយន្ត SUV ខ្នាតតូចដទៃទៀតរួមមាន Hyundai Kona, Honda HR-V និង Ford EcoSport ពេលដាក់លក់នៅប្រទេសអូស្ត្រាលីជាផ្លូវការ។ Yaris Cross លក់នៅអូស្ត្រាលីមានប្រភេទ GX តម្លៃប្រមាណ ១៩ ២០០ដុល្លារ, ប្រភេទ GXL តម្លៃប្រមាណ ២១ ៣០០ដុល្លារ និងប្រភេទ Urban តម្លៃប្រមាណ ២៣ ៥០០ដុល្លារ។
រថយន្ត Yaris Cross មានជម្រើសម៉ាស៊ីនចំនួនបីប្រភេទដែលទីមួយជាម៉ាស៊ីនចំណុះ ១,៥លីត្រ ៣ស៊ីឡាំង កម្លាំង ១១៨សេះ។ ទីពីរគឺប្រភេទម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ៣ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីពីរ ដែលមានកម្រិតស៊ីប្រេង ៣,៨លីត្រ/១០០លីត្រ និងចុងក្រោយជាប្រភេទម៉ាស៊ីនសាំង ១,៥លីត្រ ៣ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីបី៕