Hyundai Nexo ដែលជា SUV ដំបូងក្នុងលោកប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែន លក់មិនសូវដាច់ប៉ុន្មានទេនៅសហរដ្ឋអាមេរិក ប៉ុន្តែនៅប្រទេសកំណើតឯណោះទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។
Hyundai បានឲ្យដឹងថាគិតចាប់ពីខែមីនា ឆ្នាំ ២០១៨ ពេលដែលរថយន្ត Hyundai Nexo ចេញលក់មកទល់ពេលនេះ រថយន្តនេះអាចលក់ចេញបានជាង ១ម៉ឺនគ្រឿងហើយនៅប្រទេសកូរ៉េខាងត្បូង។ Hyundai បានបង្ហាញជំនឿជាក់ថានៅឆ្នាំ ២០២០ នេះ នឹងអាចលក់រថយន្ត Nexo បានចំនួន ១០ ១០០គ្រឿង ប្រសិនបើអាចរក្សាតម្រូវឲ្យនៅខ្ពស់បាន។
បន្ថែមពីនេះដែរ Hyundai ក៏បាននាំចេញរថយន្ត Nexo បានចំនួន ១៨៤១គ្រឿង ផងដែរ គិតចាប់ពីខែមីនា ឆ្នាំ ២០១៨ ដល់ខែកញ្ញា ឆ្នាំ ២០២០ នេះ។ នៅត្រឹមឆ្នាំ ២០២៥ ក្រុមហ៊ុន Hyundai មានគោលដៅបញ្ចេញរថយន្តថ្មីៗជាច្រើន ដែលក្នុងនោះនឹងមានរថយន្តអ៊ីដ្រូហ្សែនថ្មីចំនួនពីរ ដែលនឹងដាក់លក់ជាមួយរថយន្ត Nexo៕