Mazda2 ស៊េរីឆ្នាំ ២០២២ នឹងផលិតចេញដោយយកលំនាំតាមឡាន Toyota Yaris

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Autocar បាន​ឲ្យ​ដឹង​ក្រុមហ៊ុន​រថយន្ត​របស់​ជប៉ុន Mazda នឹង​ផលិត​រថយន្ត​ Mazda2 ដោយ​យក​លំនាំ​តាម​រថយន្ត​ Toyota Yaris (ប្រភេទ​ Spec ​​​អឺរ៉ុប​) សម្រាប់​លក់​លើ​ទីផ្សារ​អឺរ៉ុប​នៅ​ដើម​ឆ្នាំ ២០២២។

ប្រភព​ខាង​លើ​​បាន​ចុះ​ផ្សាយ​ដោយ​ភ្ជាប់​មក​ជា​មួយ​ឯកសារ​ផ្លូវ​ការ​ដែល​បាន​និយាយ​ថា​ ​រថយន្ត​​ដែល​ផលិត​ឡើង​តាម​លំនាំ Yaris THS នឹង​ប្រកាស​ចេញ​នៅ​ក្នុង​ពេល​២​ឆ្នាំ​ទៀត។ រថយន្ត​ Mazda2 ថ្មី​នឹង​ត្រូវ​ផលិត​នៅ​រោងចក្រ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង​ជា​មួយ​នឹង​រថយន្ត Yaris ដែល​វា​នឹង​មក​ជំនួស​រថយន្ត​ Mazda2 ​ដែល​មាន​លក់​បច្ចុប្បន្ន​ដែល​បាន​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០១៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ពី​មុន​មក Toyota ក៏​ធ្លាប់​ផលិត​រថយន្ត​ Toyota Yaris ដោយ​យក​លំនាំ​តាម​រថយន្ត​ Mazda2 ​ផង​ដែរ សម្រាប់​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ យ៉ាងណាក្ដី​ Toyota បាន​ផ្លាស់​ប្ដូរ​រចនាបថ​រថយន្ត​ Yaris ចាប់​ពី​ស៊េរី​ឆ្នាំ ២០២០ ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម