Jaguar ចេញឡាន F-Type Heritage 60 Edition ថ្មី ផលិតតែ ៦០គ្រឿងគត់

ក្រុមហ៊ុន Jaguar បានអបអរសាទរគំរប់ខួបលើកទី ៦០ឆ្នាំ នៃម៉ូដែល E-Type ដោយបានបញ្ចេញរថយន្ត F-Type Heritage 60 Edition ដែលផលិតមានចំនួនកំណត់ត្រឹមតែ ៦០គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ហើយមានទាំងប្រភេទតួខ្លួន Coupe និង បើកដំបូល។

រថយន្ត F-Type Heritage 60 Edition ថ្មីនេះ មានភាពលេចធ្លោខុសប្លែកពីម៉ូដែល F-Type ធម្មតា ដោយការប្រើប្រាស់ពណ៌ខ្លួនបៃតងចាស់ Sherwood Green ដែលឈប់ផ្តល់ជូនលើរថយន្ត Jaguar ថ្មី តាំងពីអំឡុងឆ្នាំ១៩៦០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាក៏មានបំពាក់យ៉ាន់ Forged Alloy ទំហំ២០អ៊ីញ ពណ៌ខ្មៅរលោង, ដុំហ្វ្រាំងពណ៌ខ្មៅ និង ឡូហ្គូដ៏ពិសេស ទៀតផង។

រថយន្តថ្មីនេះត្រូវបានផលិតផ្អែកតាមម៉ូដែល F-Type R ដែលមានន័យថា វាបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ Supercharged V8 មានកម្លាំងរហូតដល់ទៅ ៥៦៧សេះឯណោះ។ ចំពោះតម្លៃរបស់វាវិញ គឺចាប់ពី ១២២ ៥០០ផោន ឬប្រហែលខ្ទង់ ១៦៣ ៩០០ដុល្លារ នៅលើទីផ្សារចក្រភពអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម