ក្រោយពីទទួលបានជោគជ័យក្នុងការសាកល្បងនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំមុនរួចមក នាពេលនេះ Porsche បានដាក់ដំណើរការប្រព័ន្ធលក់រថយន្តបែបឌីជីថលនៅក្នុងប្រទេសចំនួន ៨ទៀតនៅអឺរ៉ុប។
នេះមានន័យថាអតិថិជននៅអេស្ប៉ាញ, ព័រទុយហ្គាល់, ស្វីស, អ៊ីតាលី, បារាំង, ប៉ូឡូញ, ស្លូវើនៀ និងអេស្តូនី នាពេលនេះអាចទិញរថយន្ត Porsche ថ្មីឬមួយទឹក តាមអនឡាញបានដោយគ្រាន់តែអង្គុយយ៉ាងស្រួលលើសាឡុង លើគ្រែគេង ឬនៅការិយាល័យ។ ចក្រភពអង់គ្លេសអាចនឹងជាប្រទេសបន្ទាប់ដែលនឹងដាក់ដំណើរការសេវានេះ។
ដោយអាស្រ័យលើទីផ្សារ ការលក់រថយន្តអាចនឹងធ្វើឡើងតាមអនឡាញឲ្យបានច្រើនដងតាមដែលអាចទៅរួច ដោយអតិថិជនអាចឲ្យមានការដឹកជញ្ជូនរថយន្តទៅដល់ផ្ទះរបស់ពួកគេផ្ទាល់ មិនចាំបាច់ទៅដល់ហាងលក់ឡើយ៕