Subaru Forester ជា SUV ផ្តោតខ្លាំងលើភាពងាយស្រួលប្រើប្រាស់ និងសុវត្ថិភាព

បច្ចុប្បន្ននេះ យើងសង្កេតឃើញថា SUV កំពុងតែពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្ត មិនថានៅប្រទេសណាឡើយ ក៏ដោយសារតែភាពងាយស្រួលប្រើប្រាស់, កាប៊ីនធំទូលាយ, ខ្ពស់ងាយស្រួលមើលផ្លូវ ហើយអាចស៊ូជាមួយផ្លូវលំបាកបានច្រើន ជាដើម។ ក្នុងនោះ រថយន្ត  Subaru Forester ក៏ស្ថិតក្នុងចំណោមគេនិយមចូលចិត្តផងដែរ ដោយសារតែវាគួបផ្សំរវាងលក្ខណៈពិសេសៗ ដូចជា មានការប៊ីនធំទូលាយ, តួខ្ពស់ងាយស្រួលមើលផ្លូវជុំវិញរថយន្ត, សន្សំសំចៃប្រេង, ងាយស្រួលបញ្ជា, ផ្តល់ផាសុកភាព និង ងាយស្រួលបើកបរ ថែមទៀត។

មិនតែប៉ុណ្ណោះ រថយន្ត SUV ខ្នាតតូចមួយដែលបំពាក់ម៉ាស៊ីនប្រភេទ Boxer ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រអប់លេខអូតូ CVT នេះ មានកម្រិតស៊ីប្រេងជាមធ្យមត្រឹមតែ ៨លីត្រ/១០០គីឡូម៉ែត្រ ដែលសន្សំសំចៃបំផុតក្នុងចំណោមគូប្រជែងរបស់ខ្លួន។ ការរចនាភាពតូច និងភាពឆ្លើយតបរបស់ម៉ាស៊ីន Boxer ផ្តល់ថាមពលដល់រថយន្តគ្រប់ប្រភេទនៅក្នុងខ្សែស្រឡាយរថយន្ត Subaru ទាំងអស់នាពេលបច្ចុប្បន្ននេះ។ ម៉ាស៊ីននេះមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារមានតុល្យភាពល្អប្រសើរ រលូន និងផ្តល់ថាមពលខ្លាំង។ ការរចនាម៉ាស៊ីនផ្ដេករបស់វា មានចំណុចកណ្តាលទំនាញទាបដែលជួយបង្កើតឲ្យមានការគ្រប់គ្រងប្រកបដោយស្ថេរភាពជាងមុន និងមានស្ថេរភាពខ្ពស់នៅលើគ្រប់ប្រភេទផ្លូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីនដ៏អស្ចារ្យនេះដំណើរការជាមួយនឹងប្រព័ន្ធបែងចែកកម្លាំងទៅកង់ Symmetrical All-Wheel Drive (ប្រព័ន្ធប៉ុងពីរ)។ វាត្រួតពិនិត្យកង់ទាំងបួន និងបត់បែនដោយឆ្លាតវៃ ហើយផ្តល់កម្លាំងទៅកាន់កង់នីមួយៗជានិច្ច ដើម្បីផ្តល់ការបើកបរលើផ្លូវ និងការគ្រប់គ្រងបានល្អនៅគ្រប់កាលៈទេស។ វាមិនដូចប្រព័ន្ធ AWD ធម្មតាដែលដំណើរការក្នុងរបៀប 2WDដែលដំណើរការបានតែលើកង់ទាំងពីរនោះទេ ផ្ទុយទៅវិញប្រព័ន្ធបែងចែកកម្លាំងកង់ Symmetrical All-Wheel Drive របស់ Subaru គឺតែងតែដំណើរការកង់ទំាងបួនជានិច្ច។ ផ្នែកខាងឆ្វេង និងខាងស្តាំនៃប្រព័ន្ធបើកបរមានតុល្យភាព ស្ថេរភាពទាំងស្រុង និងចែកចាយថាមពលទៅកង់ខាងមុខ និងខាងក្រោយ ដូច្នេះអ្នកនឹងទទួលបានការទប់លំនឹងទ្វេដង គ្រប់ពេលវេលា។

ក្នុងនោះផងដែរ Subaru Forester បានប្រើប្រាស់គ្រោងឆ្អឹងពិសេសថ្មី ហៅថា Subaru Global Platform ដែលជួយដល់ការបើកបរឲ្យកាន់តែប្រសើរ ហើយថែមទាំងផ្តល់សុវត្ថិភាពថែមមួយកម្រិតទៀត។ តួរថយន្ត Subaru Global Platform ផ្តល់នូវភាពរឹងមាំជាងមុននៅលើតួរថយន្ត និងគ្រោង Chassis ហើយមានការកែលម្អយ៉ាងច្រើនទៅលើប្រព័ន្ធគ្រឿងក្រោម។ វាធ្វើឲ្យមានភាពប្រសើរឡើងនូវបទពិសោធន៍នៃការបើកបរ ជាមួយនឹងការការពារភាពប៉ះទង្កិចបានល្អ កាត់បន្ថយរំញ័រ កាប៊ីនស្ងាត់ជាងមុន និងបង្កើនការគ្រប់គ្រងបានល្អជាងមុន។ ទម្រង់គ្រោងឆ្អឹងរបស់វាធ្វើឲ្យការការពារការប៉ះទង្កិច មានភាពប្រសើរជាងមុន ៤០% និងផ្តល់ការកាត់បន្ថយភាពរអិលរបស់តួរថយន្តជាង ៥០% ឯណោះ។ វាផ្តល់ឲ្យអ្នកនូវការបើកបរមានភាពស្ងប់ស្ងាត់ មានស្ថេរភាពខ្ពស់គ្រប់ទីកន្លែងដែលអ្នកទៅ។

ជាការពិតណាស់ អ្វីដែលសំខាន់នោះគឺ Subaru ផ្តោតខ្លាំងទៅលើផ្នែកសុវត្ថិភាព ដោយបានបំពាក់ប្រព័ន្ធជំនួយក្នុងការបើកបរ EyeSight ដោយក្នុងនោះវាមានមុខងារសំខាន់ៗមកជាច្រើន ដូចជា៖

១) ប្រព័ន្ធជំនួយហ្វ្រាំងដោយស្វ័យប្រវត្តិមុនពេលបុកប៉ះទង្គិច (Pre-Collision Braking)

EyeSight ផ្តោតមើលទីតាំងយានយន្តដែលនៅខាងមុខជានិច្ច ហើយដាស់តឿនអ្នកបើកបរឲ្យមានការប្រុងប្រយ័ត្នលើការប៉ះទង្គិចដែលអាចកើតមានឡើង។ ប្រសិនបើប្រព័ន្ធរកឃើញថាអ្នកបើកបរមិនធ្វើសកម្មភាពគេចវេសសូម្បីតែមានការផ្តល់សញ្ញាព្រមានលើកដំបូងក៏ដោយ ក៏នៅតែអនុវត្តហ្វ្រាំងដោយស្វ័យប្រវត្តិដើម្បីបន្ថយល្បឿនយានយន្ត ឬបញ្ឈប់តែម្តង ដើម្បីការពារការប៉ះទង្គិច ឬកាត់បន្ថយការខូចខាត។

ប្រសិនបើអ្នកបើកបរមិនធ្វើសកម្មភាពគេចវេសគ្រប់គ្រាន់ទេ សូម្បីតែមានការផ្តល់សញ្ញាដាស់តឿនហើយ និងមានការត្រួតពិនិត្យហ្វ្រាំង វានឹងគ្រប់គ្រងសកម្មដោយការជាន់ហ្វ្រាំងកាន់តែខ្លាំងជាងមុន ដើម្បីការពារការប៉ះទង្គិច ឬកាត់បន្ថយការខូចខាត។

EyeSight ជួយការពារការប៉ះទង្គិចរវាងរថយន្តពីរដែលកំពុងធ្វើដំណើរក្នុងល្បឿនខុសគ្នាប្រហែល ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬតិចជាងនេះ។ EyeSight ក៏អាចកំណត់អ្នកថ្មើរជើង កង់ ម៉ូតូ និងវត្ថុផ្សេងទៀតផងដែរ។ នេះជាគុណប្រយោជន៍ដែល EyeSight មានលើសពីប្រព័ន្ធផ្សេងៗដែលប្រើរ៉ាដា។

២) ប្រព័ន្ធជំនួយហ្វ្រាំង​គ្រប់គ្រងកម្លាំងម៉ាស៊ីនដោយស្វ័យប្រវត្តិ (Pre-Collision Throttle Management)

EyeSight ការពារគ្រោះថ្នាក់ ឬកាត់បន្ថយការខូចខាតនៅពេលដែលរថយន្តបង្កើនល្បឿនដោយសារតែកំហុសរបស់អ្នកបើកបរ។ ប្រព័ន្ធរកឃើញនៅពេលឈ្នាន់បង្កើនល្បឿនត្រូវបានប្រើប្រាស់ដោយកម្លាំងជាន់បង្ខំដែលមិនចាំបាច់។ ប្រសិនបើមានវត្ថុមួយនៅពីមុខរថយន្ត វានឹងជូនដំណឹងដល់អ្នកបើកបរជាមួយនឹងផ្តល់សញ្ញាព្រមាន និងសំឡេងរោទិ៍។ Eyesight នឹងធ្វើសកម្មភាពកាត់បន្ថយកំលាំងម៉ាស៊ីន ដើម្បីឲ្យរថយន្តដើរក្នុងល្បឿនយឺត ដើម្បីកាត់បន្ថយលទ្ធភាពនៃគ្រោះថ្នាក់។

៣) ប្រព័ន្ធផ្តល់សញ្ញាអាសន្ន (Lane Sway Warning)

ប្រសិនបើប្រព័ន្ធរកឃើញថារថយន្តខាងមុខកំពុង​ខ្វះការគ្រប់គ្រងវិលវល់ក្នុងគន្លងផ្លូវរបស់ខ្លួនក្នុងអំឡុងពេលបើកបរក្នុងល្បឿនលឿនប្រហែល ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬលើសនេះ វានឹងជូនដំណឹងដល់អ្នកបើកបរដោយប្រើសំឡេង និងសញ្ញាព្រមាន។

៤) ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លងផ្លូវ (Lane Departure Warning)

ប្រសិនបើរថយន្តរៀបនឹងចាកចេញពីគន្លងផ្លូវរបស់ខ្លួន នៅពេលបើកបរក្នុងល្បឿនប្រហែល ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះ ប្រព័ន្ធនឹងជូនដំណឹងដល់អ្នកបើកបរដោយប្រើសំឡេង និងសញ្ញាព្រមាន។

៥) ប្រព័ន្ធកំណត់ល្បឿនដោយស័្វយប្រវត្តិ (Adaptive Cruise Control)

ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ រក្សាល្បឿនដែលកំណត់ដោយអ្នកបើកបរ ហើយក៏កំណត់ល្បឿនតាមរថយន្តផ្សេងទៀតផងដែរ ដើម្បីរក្សាចម្ងាយកំណត់ពីរថយន្តនៅខាងមុខ។ នៅពេលបើកដំណើរការមុខងារនេះ វានឹងតាមរថយន្តនៅខាងមុខ ហើយរក្សាចម្ងាយដោយសុវត្ថិភាពលើល្បឿនចន្លោះពី ០ ទៅ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រព័ន្ធនេះជួយសម្រួលដល់ការបើកបរ ក្នុងការប្រើប្រាស់ការបង្កើនល្បឿន ឬហ្វ្រាំងដើម្បីសុវត្ថិភាពបើកបរស្រួលជាងមុនក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។

៦) ប្រព័ន្ធផ្តល់សញ្ញាចាប់ផ្តើមបើកបរ (Lead Vehicle Start Alert)

នៅពេលដែលរថយន្តឈប់ហើយចរាចរណ៍ចាប់ផ្តើមឲ្យបើកបរម្តងទៀត Lead Lead Start Alert បានដាស់តឿនអ្នកបើកបរជាមួយនឹងសំឡេងឲ្យដំណឹង និងសញ្ញាព្រមាន។

ក្រៅពីប្រព័ន្ធសុវត្ថិភាពខាងលើ Subaru Forester ក៏មានបំពាក់ពោងសុវត្ថិភាពចំនួន ៧ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរថែមមួយកម្រិតទៀត។ លើសពីនេះ Subaru ក៏បានគិតគូរដល់ការកម្សាន្តនៅក្នុងរថយន្តផងដែរ ដោយវាបានបំពាក់មុខងារ Apple CarPlay, Android Auto និង WebLink ព្រមទាំង Bluetooth មកជាមួយទៀតផង៕

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត Subaru ឬទំនាក់ទំនង ០២៣ ៩៩៤ ៦២៨ ឬ Facebook ផ្លូវការ Subaru Asia

ផ្ទាំងផ្សាយពាណិជ្ជកម្ម