Honda ក្លាយជាម៉ាករថយន្តដែលលក់ដាច់បំផុតនៅម៉ាឡេស៊ី

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានធ្វើការលក់រថយន្តសរុបបានរហូតដល់ចំនួន ៦០,៤៦៩ គ្រឿងនៅឆ្នាំ ២០២០ ដោយរក្សាបានតំណែងជារថយន្តរបស់ជប៉ុនដែលមានការពេញនិយមបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍រយៈពេល ៦ ឆ្នាំជាប់គ្នា។ ជាមួយនឹងការលក់រថយន្តបានជាង ៦ ម៉ឺនគ្រឿង Honda បានយកឈ្នះលើក្រុមហ៊ុន Toyota ដែលលក់បានចំនួន ៥៥,០០០ គ្រឿង។ សម្រាប់ម៉ូឌែលរថយន្តរបស់ហុងដាទាំងនោះ គឺម៉ូឌែល City ដែលមានចំនួន ៣៤% នៃការលក់សរុបបន្ទាប់មក Civic និង HRV ដែលមានចំនួន ២០% និង១៧%។

នៅប្រទេសម៉ាឡេស៊ី Honda City ជំនាន់ចាស់ ទើបតែបញ្ចប់ជីវិតរបស់ខ្លួននៅក្នុង ខែតុលា ឆ្នាំ ២០២០ ហើយជំនាន់ទី ៥ នៃប្រភេទរថយន្តប្រភេទ Sedan (B-segment sedan) បានលក់រថយន្តចំនួន ៥,៥០០ គ្រឿងនៅក្នុងខែធ្នូឆ្នាំ ២០២០ ដែលជាការលក់ប្រចាំខែខ្ពស់បំផុត។ ជាសរុបHonda ម៉ាឡេស៊ីទទួលបានការបញ្ជាទិញ Honda City ជំនាន់ថ្មីចំនួន ១៥,២០០ គ្រឿង និងដឹកជញ្ជូនរថយន្តដល់អតិថិជនបានចំនួន ១០,៨០០ គ្រឿង។ Honda City ត្រូវបានផលិតនៅរោងចក្រ Honda នៅមីឡាកា ប្រទេសម៉ាឡេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
B-segment sedan

ការលក់បានកើនឡើងនេះដោយសារតែតម្រូវការខ្ពស់ បន្ទាប់ពីនេះ ម៉ាឡេស៊ីអនុវត្តការលើកលែងពន្ធលើការលក់ និងសេវាកម្ម(SST) ១០០% ខណៈរថយន្តដែលនាំចូលត្រូវបានកាត់បន្ថយ ៥០%។ ដោយគោលនយោបាយនេះមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម