ជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសន័រវែស និងពិភពលោកទាំងមូលផងដែរនោះ រថយន្តដើរដោយថាមពលអគ្គិសនីអាចលក់ដាច់បានច្រើនជាងរថយន្តដើរដោយប្រេងឥន្ធនៈ នៅលើទីផ្សារប្រទេសន័រវេសកាលពីឆ្នាំ ២០២០។
រថយន្តអគ្គិសនីបានកាន់កាប់ចំណែក ៥៤% នៃចំនួនលក់សរុប ខណៈរថយន្តប្រើម៉ាស៊ីនឥន្ធនៈកាន់កាប់ចំណែកទីផ្សារ ៤៦%។ កាលពីឆ្នាំ ២០១៩ ចំនួនលក់រថយន្តអគ្គិសនីនៅន័រវែសគឺមានចំណែក ៤២% ហើយបើ ១០ឆ្នាំមុនវាមានចំណែក ១% ប៉ុណ្ណោះ។
គួរដឹងថាន័រវែសកំពុងតែខិតខំខ្លាំងបំផុតដើម្បីក្លាយខ្លួនជាប្រទេសដំបូងគេ ដែលលែងមានលក់រថយន្តដើរដោយថាមពលប្រេងឥន្ធនៈនៅលើទីផ្សារ។ រថយន្តអគ្គិសនីនៅន័រវែសមានការលើកលែងពិសេសមិនយកពន្ធគ្រប់ប្រភេទ ខុសពីរថយន្តប្រើម៉ាស៊ីន។
ក្នុងចំណោមរថយន្តម៉ាស៊ីនដែលលក់នៅន័រវែសកាលពីឆ្នាំមុន ក្នុងនោះមាន ២០% ជារថយន្ត Hybrid សាកភ្លើងបាន (PHEV) , មាន ៩% ជារថយន្ត Hybrid ធម្មតា និងមាន ៨% ប៉ុណ្ណោះជារថយន្តប្រើប្រាស់ប្រេងឥន្ធនៈសុទ្ធ៕