Toyota GR Supra ២០២១ ប្រភេទម៉ាស៊ីនតូច តម្លៃថោកជាងប្រភេទម៉ាស៊ីនធំ ជិត១ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត GR Supra ស៊េរីឆ្នាំ២០២១ ប្រភេទប្រើម៉ាស៊ីនតូច នៅក្នុងប្រទេសអង់គ្លេស ដោយវាមានតម្លៃធូរថ្លៃច្រើន។

រថយន្ត Toyota GR Supra 2.0 មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ហើយមានតម្លៃចាប់ពី ៦២ ៥០០ដុល្លារ ថោកជាងប្រភេទម៉ាស៊ីនធំ ៣,០លីត្រ ដល់ទៅ ៩ ៥០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលតម្លៃខាងលើគឺសម្រាប់ម៉ូដែល 2.0 Pro វាក៏មានម៉ូដែលមួយទៀតហៅថា Fuji Speedway Edition ដែលមានតម្លៃចាប់ពី ៦៤ ៤០០ដុល្លារ។

បើទោះបីជាប្រើម៉ាស៊ីនតូចមែន ប៉ុន្តែរថយន្ត GR Supra 2.0 មានកម្លាំងរហូតដល់ទៅ ២៥៤សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,២វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ ដោយសារតែប្រើម៉ាស៊ីនតូចជាង ដូច្នេះវាក៏មានទម្ងន់ស្រាលជាងដែរ ពោលគឺស្រាលជាង ១០០គីឡូក្រាម បើប្រៀបនឹងប្រភេទប្រើម៉ាស៊ីន ៣,០លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម