នេះជារូបភាពដំបូងបំផុតនៃឡាន Land Cruiser ស៊េរីឆ្នាំ ២០២២ ដែលគេលួចថតបាន

រថយន្ត Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ត្រូវបានប្រទះឃើញបើកបរសាកល្បងលើដងផ្លូវនៅប្រទេសជប៉ុន ដែលនេះជាការប្រទះឃើញជាលើកដំបូងបំផុត ហើយរថយន្តនេះត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការនៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២១ នេះ។

រូបភាព Concept

រូបភាពដែលថតបាន និងចេញផ្សាយដោយសារព័ត៌មានជប៉ុន Mag-X គឺមានតែមួយសន្លឹក និងមើលឃើញមិនសូវច្បាស់ឡើយ។ ប៉ុន្តែគេអាចមើលឃើញថាវានៅមានបំពាក់ភ្លើងបំភ្លឺពេលថ្ងៃស្រដៀងនឹងរថយន្តជំនាន់មុនដែរ ដោយមានភ្លើងកាត់អ័ព្ទនៅផ្នែកខាងក្រោមនោះផងដែរ។​ គេអាចមើលឃើញដែរថារថយន្តនេះមានបំពាក់នូវផ្ទាំងប៉ាណាដែលមានទំហំធំ ធំជាងស៊េរីមុន។

Is this the 2022 Toyota Land Cruiser? image

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចចាមអារ៉ាមកន្លងមកបានឲ្យដឹងថារថយន្ត Land Cruiser ឆ្នាំ ២០២២ នឹងមានជម្រើសចំនួនបីប្រភេទ ដែលទីមួយគឺប្រភេទ Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង។ ទីពីរគឺប្រភេទ Hybrid ដែលគួបផ្សំនឹងម៉ាស៊ីនសាំង ៦ស៊ីឡាំង និងមួយទៀតជាជម្រើសម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម