Ford បញ្ចេញម៉ូឌែលពិសេស Explorer King Rach ២០២១ តម្លៃជាង ៥ម៉ឺនដុល្លារ

បន្ទាប់ពីទទួលការជោគជ័យលើម៉ូឌែលពិសេស F-150 King Rach កន្លងមក ពេលនេះ Ford ក៏បានធ្វើការបញ្ចេញម៉ូឌែលពិសេស Explorer King Rach ២០២១ ជាផ្លូវការ។

សម្រាប់រូបរាងនៃម៉ូឌែលពិសេសនេះ គឺពុំមានភាពខុសគ្នាពីប្រភេទធម្មតាខ្លាំងនោះឡើយ ដោយបានបំពាក់ស្តង់ដាថ្មីជាមួយ ប៉ាណាពណ៌ប្រផេះថ្មី, ថាសកង់ដែលមានឡូហ្គូ King Rach ទំហំ ២០អ៊ីញ, ស៊ីមាំងចំនួន ៤, កៅអីស្រោបដោយស្បែកដែលធ្វើពីដៃ Mesa Del Rio និង ឡូហ្គូ King Rach, តាប្លូ ស្រោបដោយឈើ Sapele wood, អេក្រង់កម្សាន្ត ទំហំ ១០,១អ៊ីញ ដែលមានប្រព័ន្ធកម្សាន្ត SYNC3, អេក្រង់បង្ហាញទំហំ ១២,៣អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣តំបន់ និង ប្រព័ន្ធសម្លេង B&O ចំនួន ១៤គ្រាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វាបានបំពាក់មកស្តង់ដានូវកញ្ចប់សុវត្តិភាព និងប្រព័ន្ធជំនួយការបើកបរ Co-Pilot360 ដែលរួមមាន Adaptive Cruise Control Technologies with Stop & Go, ប្រព័ន្ធរក្សាគន្លងផ្លូវ, Active Steering system, Traffic Sign Recognition និងប្រព័ន្ធ Voice Controlled Navigation។

Ford Explorer King Rach ២០២១ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ EcoBoost V6 កម្លាំង ៣៦៥សេះ កម្លាំងរមួល ៥១៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ ១០វគ្គអូតូ RWD ឬ 4WD។

ចំពោះតម្លៃនៃម៉ូឌែលពិសេសនេះ មានតម្លៃចាប់ពី ៥២ ៣៥០ដុល្លារ សម្រាប់ប្រភេទ RWD និងមានតម្លៃចាប់ពី ៥៤ ៣៥០ដុល្លារ សម្រាប់ប្រភេទ 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម