ថ្មីៗនេះ រថយន្តភីកអាប់ Ford Maverick ស៊េរីឆ្នាំ២០២២ ត្រូវគេប្រមាញ់រូបថតបាន ក្នុងអំឡុងពេលវាថតវីដេអូ នៅក្នុងទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក។
រូបថតដែលគេប្រមាញ់បាននោះ បង្ហាញឲ្យឃើញតួខ្លួនស្រាតននលគោករបស់វា ដោយគ្មានអ្វីបិទបាំង ដូចកាលកំពុងធ្វើតេស្តឡើយ។
គួរបញ្ជាក់ថា រថយន្តភីកអាប់ខ្នាតតូច Maverick នេះ នឹងស្ថិតនៅក្រោមម៉ូដែល Ford Ranger ដើម្បីប្រជែងជាមួយ រថយន្ត Hyundai Santa Cruz។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បាននិយាយអ្វីច្រើនពាក់ព័ន្ធនឹងភីកអាប់មួយនេះឡើយ ប៉ុន្តែយើងអាចមើលឃើញថា វាមានការឌីហ្សាញខុសប្លែកពីភីកអាប់ Ford ដទៃទៀត។
យ៉ាងណាក៏ដោយ គេរំពឹងថា Ford Maverick ឆ្នាំ២០២២ នឹងខ្ចីម៉ាស៊ីនពី Ford Escape និង Bronco Sport ដោយមាន ២ ជម្រើស គឺ ចំណុះ ១,៥លីត្រ EcoBoost ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៨០សេះ និង ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥០សេះ។ វាអាចនឹងប្រើប្រអប់លេខអូតូ ៨វគ្គ និងមាន Option ប៉ុងពីរផងដែរ៕