Ford សហការគ្នជាមួយ Filson បញ្ចេញ Bronco ម៉ូឌែលថ្មី កម្លាំងក៏ខ្លាំង ចំណែកផ្នែកខាងក្នុងរចនាកាន់តែស្ងាត់ហើយប្រណីត

ក្រុមហ៊ុន Ford និងក្រុមហ៊ុន Filson បានសហការគ្នាក្នុងការរចនារថយន្តប្រភេទ SUV បែប Off-Road ម៉ូឌែលថ្មីស្រឡាងដែលមានឈ្មោះថា Bronco Filson ដោយពួកគេបានរួមបញ្ចូលទាំងប្រណីតភាព ហើយថែមទាំងផ្ដល់នូវកម្រិតសមត្ថភាពដ៏ខ្លាំងក្លាអាចជម្នះគ្រប់ឧសបគ្គ ដើម្បីផ្ដល់ជូននូវរសជាតិថ្មីបែបជូនអតិថិជនខ្លួន។ សម្រាប់ Filson ជាប្រេនក្រុមហ៊ុនផលិតសម្លៀកបំពាក់ការងារ កាបូប និងសម្ភារៈដើរព្រៃដ៏ចំណាស់មួយនិងជាស្ដេចប្រេនប្រណីតមួយរបស់សហរដ្ឋអាមេរិក ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។

Ford unveils first-ever Bronco Filson for outdoor enthusiasts | Fox Businessបើនិយាយពីសមត្ថភាពវិញគឺម៉ាឆ្ងាញ់តែម្ដង Ford Bronco Filson ដំណើរម៉ាស៊ីនសាំងចំណុះ ៣.០ លីត្រ EcoBoost V6 ត្រូវបានយកចេញពីរថយន្ដ Bronco Raptor អាចផលិតកម្លាំងបាន ៤១៨សេះ កម្លាំងរមួល  ៥៩៧ញូតុនម៉ែត្រ និងត្រូវបាន Tuned បន្ថែមដើម្បីធ្វើយ៉ាងឲ្យម៉ាសុីនកាន់តែដំណើរបានល្អ។ គ្រប់រថយន្ត Bronco Filson ទាំងអស់ សុទ្ធតែមានបំពាក់មកជាស្តង់ដារស្រាប់នូវកញ្ចប់គ្រឿងក្រោម Sasquatch package ដែលរួមមាន៖

  • ប្រព័ន្ធចាក់ប៉ុងខាងមុខនិងខងក្រោយ 
  • បូមប្រេងម៉ាក Fox មានសមត្ថភាពខ្ពស់ ដំណើរការដោយបច្ចេកវិទ្យា Internal bypass ដើម្បីជម្រុញភាពធន់នៃលក្ខណៈ Off-road និងកាត់បន្ថយភាពរលាក់ខ្លាំងនៅពេលបើកបរលើផ្លូវផ្ទាំងថ្ម
  • សំបកកង់ប្រភេទបើកបរលើផ្លូវគ្រើមទំហំ ៣៥ អុីញ ជួយកាត់បន្ថយសម្លេងរំខានពីផ្លូវថ្នល់ ដោយមិនបាត់បង់នូវកម្លាំងខាំស្អិតជាប់ផ្លូវលំបាកនោះឡើយ

2027 Ford Bronco Filson First Edition Debuts As Limited Edition Variantបន្ថែមពីនេះក៏មានមុខងារជំនួយបត់ផ្លូវកោងចង្អៀត (Trail Turn Assist) ជួយបង្រួមកាំរង្វង់បត់ឲ្យកាន់ល្អនៅពេលចុះផ្លូវ Off-road។ ស្ដិតក្នុងនាមជារថយន្ដ បែប Off-Raod Bronco Filson ក៏បានបំពាក់ប្រព័ន្ធគ្រប់គ្រងការបើកបរឆ្លាតវៃ Terrain Management System ភ្ជាប់ជាមួយមុខងារ G.O.A.T. Modes ផ្តល់នូវជម្រើសមុខងារបើកបរចំនួន ៧ដែលអ្នកបើកបរអាចជ្រើសរើសបានតាមចិត្ត រួមមាន៖ Normal (ធម្មតា), Eco (សន្សំសំចៃ), Sport (ស្ព័រ), Slippery (ផ្លូវរអិល), Baja (រត់ល្បឿនលឿនលើវាលខ្សាច់), Off-Road (ផ្លូវលំបាក), និង Rock Crawl (វារឡើងផ្ទាំងថ្ម)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

View Exterior Photos of the 2027 Ford Bronco Filsonក្រៅពី្ដផ្ដោតសំខាន់លើសមត្ថភាព Off-Road ក្រុមហ៊ុន Ford ក៏មិនភ្លេចអំពីរឿងផាសុកភាពនោះទេ ដោយក្នុងនោះរថយន្ត Bronco Filson ផ្ដល់មកជាមួយរចនានៅកាប៊ីនខាងក្នុងស្ងាត់ល្អបំផុត មិនធ្លាប់មានទាល់តែសោះនៅក្នុងប្រវត្តិសាស្ត្ររបស់ស្រឡាយរថយន្ត Bronco តាមរយៈការកែលម្អប្រព័ន្ធរត់នៃលំហូរខ្យល់ ការប្រើប្រាស់កញ្ចក់ការពារសម្លេង និងការជម្រុញប្រព័ន្ធរនាំងកៅស៊ូបិទជិតឲ្យកាន់តែប្រសើរ វាបានជួយកាត់បន្ថយសម្លេងរំខានពីខ្យល់បោកបក់ និងសម្លេងរំខានពីផ្លូវថ្នល់បានយ៉ាងកាន់តែល្អ រួមទាំងការកាត់បន្ថយសម្លេងខ្យល់បោកបក់បានជិត ២០% បើប្រៀបធៀបទៅនឹងរថយន្ត Bronco ស៊េរីឆ្នាំ ២០២១។

2027 Ford Bronco Filson Debuts With Raptor's V6, Ventilated Seatsក្រឡេកទៅចង្កូតរថយន្តនេះត្រូវបានស្រោបដោយសាច់ស្បែកប្រណីត ព្រមទាំងមានការលម្អដោយបន្ទះពណ៌សំរឹទ្ធ យ៉ាងទាក់ទាញ ដែលវាមានពណ៌ស៊ីគ្នាយ៉ាងឥតខ្ចោះទៅនឹងបន្ទះតាប្លូឡាន។ កៅអីនីមួយៗត្រូវបានបំពាក់ដោយពូកស្បែកដេរក្រឡាពេជ្រមានរន្ធខ្យល់តូចៗយ៉ាងស៊ីគ្នាទៅនឹងសាច់ក្រណាត់ត្បាញបែប Twill ដ៏ស្វិតធន់របស់ Filson។ មិនដូចជាឡាន Ford Bronco ដទៃទៀតនោះទេ ម៉ូឌែល Filson នេះ មានបំពាក់នូវកាបូបចំហៀងជាប់ទ្វារឡាន ដ៏ឡូយប្លែកភ្នែកដែលវាក៏អាចដោះដូរដកយួរតាមខ្លួនបានផងដែរ។ សម្រាប់តម្លៃវិញរថយន្ត Bronco Filson ត្រូវបានកំណត់គោលដៅតម្លៃលក់រាយដែលស្នើឡើងដោយរោងចក្រ ចាប់ផ្តើមនៅក្នុងជាង ៧ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម