រថយន្ត SUV ថ្មីរបស់ Kia បង្ហាញមុខមាត់ពិត

ក្រោយ​ពី​បង្ហាញ​មុខ​ក្នុង​នាម​ជា​រថយន្ត​ Concept បាន​ប៉ុន្មាន​ខែ នា​ពេល​នេះ​រថយន្ត​ Masterpiece Mohave បាន​ក្លាយ​ជា​រថយន្ត​ SUV ស៊េរី​ថ្មី​របស់​ Kia ដែល​រំពឹង​ថា​ចេញ​លក់​ខែ​កញ្ញា​ខាង​មុខ។

រថយន្ត​ Mohave នេះ​​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Seoul Auto Show កាល​ពី​ខែ​មីនា ឆ្នាំ ២០១៩ នេះ។ តាម​រយៈ​រូបភាព​ថ្មី​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ថា​ Kia មិន​បាន​កែ​ប្រែ​រូបរាង​រថយន្ត​នេះ​ឲ្យ​ខុស​ពី​ប្រភេទ Concept នោះ​ទេ ពោល​មាន​បំពាក់​នូវ​អំពូល​ដែល​មាន​ ៤ គ្រាប់ និង​មាន​រន្ធ​ខ្យល់​រចនាបថ​ប្លែក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ចាប់​អារម្មណ៍​នោះ លើ​​រូបភាព​ដែល​បង្ហាញ​គេ​មិន​ឃើញ​ឡូហ្គោ Kia លើ​រថយន្ត​នេះ​ឡើយ។ Kia មិន​បាន​បញ្ជាក់​អំពី​លក្ខណៈ​សម្បត្តិ​រថយន្ត​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​សញ្ញា​ V6 3.0 មាន​ន័យ​ថា​ម៉ាស៊ីន​វា​មាន​ចំណុះ ៣,០ លីត្រ និង​មាន ៦ ស៊ីឡាំង៕​

ប្រភេទ Concept
ផ្ទាំងផ្សាយពាណិជ្ជកម្ម