កាលពីម្សិលមិញនេះ យើងបានធ្វើការបង្ហោះរូបភាពដែលមានការបិទនៃរថយន្តប្រភេទ SUV មួយរបស់តូយ៉ូតា ហើយពេលនេះ ក្រុមហ៊ុនផ្លូវការបានបញ្ជាក់ហើយថា នោះគឺរថយន្ត Fortuner Legender ២០២១ និង New Fortuner ២០២១ រីឯតម្លៃវិញចាប់ពី ៦៧ ០០០ដុល្លារឡើងទៅ។ បើតាមដឹង នេះជាតម្លៃពន្ធថ្មី ក្រោយពីការសម្រួលអត្រាអាករពិសេសពីរដ្ឋាភិបាល ដោយសារតែម៉ូដែលចាស់របស់ Fortuner ២០២០ គឺមានតម្លៃជិត ៧ម៉ឺនដុល្លាររួចទៅហើយ។
ចាំអីទៀតបងប្អូន! ឥឡូវនេះក្រុមហ៊ុនចាប់ផ្តើមអោយទទួលកក់ហើយ ដោយបងប្អូនអាចធ្វើការទាក់ទងបានតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៣៣៣ ៥០៣ / ០៨៦ ៣៣៣ ៥០៣។
យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើរថយន្តនេះ មានលក្ខណះពិសេស ឬរូបរាងបែបណានោះទេ។ គ្រាន់តែអ្វីដែលចាប់អារម្មណ៌គឺបានផ្លាស់ប្តូររូបរាងថ្មីសន្លាង និងមាននិមិត្តសញ្ញាពីប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ TSS (Toyota Safety Sense) ដូចជារថយន្ត Hilux Revo Rally ២០២១ ផងដែរ។ សម្រាប់កញ្ចប់ TSS នោះមានដូចជា៖
១. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)
២. ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise
Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ
៣. ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)
ទោះបីជាយ៉ាងនេះក្តី មានតែរង់ចាំការប្រកាសផ្លូវការពីក្រុមហ៊ុនទេ។