ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត T-Cross ប្រភេទ Black Edition ឆ្នាំ២០២១ ថ្មីមួយទៀត ដែលផលិតផ្អែកលើម៉ូដែល T-Cross SE។
ដូចដែលឈ្មោះរបស់វាអីចឹង រថយន្ត Volkswagen T-Cross Black Edition បានលេងពណ៌ខ្មៅមួយជុំរថយន្ត រួមទាំងប៉ាណាមុខ, កាងមុខ, រឺហ្គែរលើដំបូល និងគម្របកញ្ចក់ចំហៀង ប៉ុន្តែបំពាក់យ៉ាន់ ១៧អ៊ីញពណ៌ទឹកប្រាក់វិញ។
ជាមួយគ្នានេះ កាប៊ីនខាងក្នុងរបស់វាក៏បំពាក់ពូកស្បែកពណ៌ខ្មៅ ក៏ដូចជាការលេងពណ៌ខ្មៅ និងប្រផេះលាយគ្នាផងដែរ។ បន្ថែមពីនេះវាក៏បានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា កៅអីជួរកណ្តាលអាចរំកិលទៅមុខថយក្រោយបាន, ប្រព័ន្ឌដាស់តឿនអ្នកបើកបរ, មុខងារ Blind Spot Monitoring, Lane Keeping Assist និង Adaptive Cruise Control ជាដើម។
រថយន្ត Volkswagen T-Cross Black Edition ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ មានកម្លាំង ៩៤សេះ ដំណើរការដោយប្រអប់លេខដៃ ៥វគ្គ និង កម្លាំង ១០៨សេះ ប្រើលេខដៃ ៦វគ្គ ឬលេខអូតូ ៧វគ្គ។
រថយន្ត SUV នេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៩០០ដុល្លារ និង ២៩ ៩០០ដុល្លារ ក្នុងប្រទេសអង់គ្លេស៕