រថយន្តភីកអាប់គឺជាប្រភេទរថយន្តដែលមានមានប្រជាប្រិយភាពល្អគួរសមនៅទីផ្សារប្រទេសកម្ពុជា។ រថយន្តភីកអាប់អាចប្រើប្រាស់បានគ្រប់ស្ថានភាពការងារ និងងាយស្រួលក្នុងការដឹកជញ្ផូន។ រថយន្តភីកអាប់ក៏បានបំពាក់ដោយផ្នែកខាងក្នុងប្រភេទស្បែកយ៉ាងប្រណីត, ម៉ាស៊ីនធំខ្លាំង, បច្ចេកវិទ្យាថ្មីទំនើប, ផាសុកភាព និងមុខងារប្រើប្រាស់យ៉ាងសន្សំសំចៃ។ លោកអ្នកតែងតែមានតម្រូវការការដឹកជញ្ផូនសម្រាប់ការងារកសិដ្ឋាន ការអូសទាញ ឬ ដើម្បីជួយសម្រួលការងារអាជីវកម្មរបស់អ្នក ហើយការងារទាំងនោះអាចបំពេញបានយ៉ាងទំនុកចិត្តជាមួយនឹងរថយន្តប្រភេទភីកអាប់។ យ៉ាងណាក៏ដោយក៏រថយន្តភីកអាប់លើទីផ្សារគឺមានស្តង់ដារខ្ពស់ដែលផ្តល់ជូនដោយអ្នកផលិតយ៉ាងជំនាញ។ ខាងក្រោមនេះជារថយន្តប្រភេទភីកអាប់ដែលមានតម្លៃសមរម្យជាងគេនៅលើទីផ្សារប្រទេសកម្ពុជាហើយផ្តល់ជូននូវកាប៊ីនក្នុងដ៏ល្អ សុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប រួមនឹងកម្លាំងខ្លាំងផងដែរ។
- រថយន្ត SsangYong Musso Grand ជាប្រភេទរថយន្តភីកអាប់ខ្នាតកណ្តាលដែលផលិតដោយវិស្វករ SsangYong មកពីប្រទេសកូរ៉េខាងត្បូង។ វាមានតម្លៃយ៉ាងទាក់ទាញត្រឹមតែ ៣៤ ៥០០ដុល្លារ សម្រាប់ប្រភេទប៉ុង១(2WD) វាបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ ២,២លីត្រអបជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ។ រថយន្ត SsangYong Mussu ពិតជារថយន្តភីកអាប់ដ៏រស់រវើក។ ប្រណីតភាពនៃផ្នែកខាងក្នុងផ្តល់អោយអ្នកនូវផាសុកភាពនិងទាន់សម័យ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅវិញគឺមានភាពរឹងម៉ាំនិងឆ្លុះបញ្ចាំងពីភាពអស្ចារ្យ។ មុខងារប្រើប្រាស់របស់រថយន្ត Ssang Yong Mussu គឺបំពាក់ដោយ ចង្កៀងLCD ទំហំ៧អ៊ីញ, ចង្កូតស្បែក, ចង្កៀងLED Daytime Running (DRL) និងចង្កៀងមុខក្រោមFog Light។ បន្ថែមពីផ្នែកខាងក្នុងនៃ Ssang Yong Mussu គឺបានរចនាកាន់តែប្រសើរឡើងយ៉ាងសមសួនជាមួយនឹងអេក្រង់កំសាន្ត៨អ៊ីញដែលអាចភ្ផាប់ជាមួយApple CarPlay, Android Auto និង Bluetooth, ប្រព័ន្ធកំណត់ល្បឿនថេរ និង សោរឆ្លាវៃSmart Key។ សម្រាប់ប្រព័ន្ធសុវត្ថិភាព រថយន្ត Ssang Yong Mussu បានបំពាក់ដោយសេនស័រមុខក្រោយ, កាំមេរាក្រោយ, ពោងសុវត្ថិភាពមុខ, ប្រព័ន្ធផ្តល់ដំណឹងពីខ្សែក្រវ៉ាត់(Driver & Passenger) និងប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់។ SsangYong Mussu ក៏មានការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០គីឡូផងដែរ។
- រថយន្ត Maxus T60 ក៏ជារថយន្តប្រភេទភីកអាប់ដែលមានតម្លៃយ៉ាងសមរម្យក្នុងឆ្នាំ ២០២១ផងដែរ តម្លៃត្រឹមតែ ២៩ ៩៩០ ដុល្លារប៉ុណ្ណោះ។ រថយន្ តMaxus T60 ជារថយន្តភីកអាប់ខ្នាតកណ្តាលដែលបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ២,៨លីត្រជាមួយនឹងប្រអប់លេខដៃនិងលេខអូតូដោយផ្តល់នូវកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៦០Nm។ កម្លាំងខ្លាំង និងការសន្សំសំចៃអាចគ្រប់គ្រងបានដោយជម្រើសនៃ Drive Modeដូចជា: Economy ឬ Power Drive Mode។ រថយន្ត Maxus T60 មានពីរជម្រើសគឺប្រភេទប៉ុង១ (4×2 Elite) និង ប្រភេទប៉ុង២ (4×4 Luxury) សម្រាប់លោកអ្នកអាចជ្រើសរើសបានតាមតម្រូវការ អមដោយការធានារយៈពេល៥ឆ្នាំផងដែរ។ ការឌីស្សាញផ្នែកខាងក្រៅគឺពិតជាអស្ចារ្យដោយបំពាក់ដោយលក្ខណៈពិសេសស្តង់ដារដូចជា: អំពូលមុខភ្លឺអូតូ, សេនស័រទឹកភ្លៀង, កញ្ចក់ចំហៀងឆ្វេងស្តាំក្តោបអូតូ, រង្វង់កង់ទំហំ17អ៊ីញ និងចង្កៀងប្រភេទLED។ ផ្នែកខាងក្នុងវិញបានរចនាជាមួយនឹងសម្ភាៈដែលមានគុណភាពខ្ពស់ ធ្នេរដេរយ៉ាងល្អឥតខ្ចោះដែលធ្វើអោយកាប៊ីនខាងក្នុងកាន់តែលេខធ្លោ។ វាកាន់តែមានភាពងាយស្រួលនិងផាសុកភាពជាមួយនឹងអេក្រង់កំសាន្តទំហំ ១០អ៊ីញដែលធំជាង Ssang Yong Mussu ដែលអាចភ្ផាប់ជាមួយ Apple CarPlay និង Android Auto, កាំមេរ៉ានិងសេនស័រក្រោយជំនួយពេលចតរថយន្ត, ប្រព័ន្ធកំណត់ល្បឿនថេរ និងមានមុខងារបញ្ផានៅលើដៃចង្កូតទៀតផង។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Maxus T60 ទទួលបានពិន្ទុខ្ពស់កម្រិតផ្កាយ ៥ពីវិទ្យាស្ថានផ្នែកបុកទង្គិចនៃប្រទេសអូស្ត្រាលី។ វាក៏ផ្តល់ជូនលោកអ្នកនូវមុខងារសុវត្ថិភាពស្តង់ដារខ្ពស់ដែលអាចអោយលោកអ្នកទទួលបានការការពារយ៉ាងល្អ។
ទោះជាយ៉ាងណាក៏ដោយ រថយន្តប្រភេទភីកអាប់ទាំងពីរខាងលើដែលមានតម្លៃសមរម្យនេះនឹងមានលក្ខណៈពិសេសផ្សេងៗគ្នា ដូច្នេះលោកអ្នកអាចជ្រើសរើសម៉ូឌែលមួយណាដែលអ្នកត្រូវការសម្រាប់សម្រួលការងារប្រចាំថ្ងៃ ឬជ្រើសរថយន្តណាដែលផ្តល់អត្ថប្រយោជន៏ច្រើនក៏ដូចជាសុវត្ថិភាពសម្រាប់អ្នកនិងអ្នករួមដំណើរផងដែរ៕