ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធចែកចាយផ្តាច់មុខរថយន្ត Ford តែ…

ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានកិត្តិយសូមជម្រាបជូន សាធារណៈជន ឲ្យបានជ្រាបថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ាក “FORD” ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បាននាំចូល និងចែកចាយផលិតផលរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ាក “FORD” ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០០០មកម៉្លេះ។ សព្វថ្ងៃនេះ FORD គឺជាម៉ាកឡានដែលនាំមុខគេក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ដោយសារតែមានកំណើនកើនឡើង និងគាំទ្រយ៉ាងខ្លាំងក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន FORD ។

អ្វីគួរអោយកត់សំគាល់នោះ គឺទាក់ទងទៅនឹងការនាំចូលរថយន្តម៉ាក់ Ford ដោយគ្មានការអនុញ្ញាត្តត្រឹមត្រូវពីក្រុមហ៊ុន ក្រុមហ៊ុនទុករយះពេល ចំនួន ៩០ថ្ងៃ ចាប់ពីថ្ងៃចុះហេត្ថលេខា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នឹងមានវិធានការសម្រាប់ការនាំចូលនោះ។

ឯកសារទាំងស្រុងដែលបានបង្ហោះមានខ្លឹមសារដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ក្នុងលិខិតផ្លូវការនោះក៏មិនទាន់បានបញ្ជាក់អំពីរថយន្តដែលបានចុះបញ្ជើរនៅឡើយទេ ប៉ុន្តែបើតាមគេហទំព័រផ្លូវការរបស់រថយន្ត Ford គឺមានដូចជា Mustang, EcoSpot, Everest, Explorer, Ranger, F-150, F-150 Raptor និង Transit។

F-150 Raptor
Mustang
Transit
Explorer

ខេមបូអូតូនឹងធ្វើការផ្សាយម្តងទៀតប្រសិនបើមានព័ត៍មានបន្ថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម