មកដឹងពីចំនួនគ្រឿងរបស់ Toyota Raize ដែលបានលក់នៅសប្តាហ៍ដំបូង

រថយន្ត Toyota Raize ត្រូវបានចេញលក់ជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅ ជាមួយបងប្អូនភ្លោះរបស់ខ្លួន Daihatsu Rocky។

បន្ទាប់ពីបានចេញលក់បានមួយសប្តាហ៍ Toyota Astra Motor (TAM) បានធ្វើការប្រមូលនូវទិន្នន័យសរុប ដោយលក់បានចំនួន ១ ២៦៩គ្រឿង ដែលវាជាចំនួនមួយដែលមានភាពល្អប្រសើរ ព្រោះទីផ្សាររថយន្តកំពុងមានផលលំបាក ព្រោះបញ្ហាជំងឺឆ្លងកូវីដ១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គោលដៅប្រចាំខែរបស់ក្រុមហ៊ុនសម្រាប់ Raize គឺចំនួន ២០០០ គ្រឿង។ អ្វីដែលមិនគួរឱ្យភ្ញាក់ផ្អើលនោះការកក់ភាគច្រើន គឺមកពីកោះ Jawa នៃទីក្រុង Jakarta ។ ម៉ូឌែលដែលមានប្រជាប្រិយបំផុតរហូតមកដល់ពេលនេះគឺ 1.0T GR Sport CVT  មាន ៤៣ ភាគរយ ចំណែកឯប្រភេទ 1.0T GR Sport មានបំពាក់ជាមួយកញ្ចប់សុវត្តិភាព TSS មានចំនួន ៤០ ភាគរយនៃការកក់។

រថយន្តនេះនឹងត្រូវបានដំឡើងនៅឯរោងចក្រ Daihatsu ក្នុងប្រទេសឥណ្ឌូនេស៊ី និងដាក់លក់នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភាដោយតម្លៃប៉ាន់ស្មានពី ២០០ ទៅ ២៥៥ លានរូពី (១៣ ៦៨០ ទៅ ១៧ ៥០០ដុល្លារ)។

សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី Toyota Raize មានចំនួន ៣ម៉ូឌែលគឺ 1.2 G បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨៧សេះ និងកម្លាំងរមួល ១១២ញ៉ូតុនម៉ែត្រ ដំណើការដោយប្រអប់លេខ CVT។

រួមជាមួយ 1.0TG ឬ 1.0 GR Sport បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,0លីត្រ Turbocharged មានកម្លាំង ៩៧សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ដំណើការដោយប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម