គិតចាប់ពីឆ្នាំ ២០០៥ មក Lexus លក់រថយន្តប្រើអគ្គិសនីបាន ២លានគ្រឿងហើយ

រថយន្ត Lexus RX 400h បានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ ២០០៥ ក្នុងនាមជារថយន្តប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid ជាលើកដំបូងរបស់ Lexus ដែលប្រើថាមពលប្រេងឥន្ធនៈជាមួយថាមពលអគ្គិសនី។ រយៈពេលប្រមាណ ១៥ឆ្នាំក្រោយមក Lexus អាចលក់ចេញរថយន្តដែលប្រើថាមពលអគ្គិសនី បានសរុប ២លានគ្រឿង។

Lexus បានសម្រេចសមិទ្ធផលនេះកាលពីខែមេសាកន្លងទៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន ហើយក្នុងចំណោមរថយន្ត ២លានគ្រឿងនេះ ភាគច្រើនបំផុតគឺជារថយន្ត Hybrid ដែលមានបូកបញ្ចូលជាមួយនឹងរថយន្តអគ្គិសនីសុទ្ធម៉ូដែល UX 300e បន្តិចបន្តួចផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងរថយន្តអគ្គិសនីនេះដែរ Lexus សន្យាថានឹងបញ្ចេញរថយន្តប្រភេទ PHEV ថ្មីនៅក្នុងឆ្នាំ២០២១នេះ ជាមួយនឹងរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធម៉ូដែលថ្មីនៅក្នុងឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម