ឡានអគ្គិសនី Kia EV6 នឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិច ជាមួយកម្លាំងរហូតដល់ ៥៧៦សេះ

កាលពីខែមីនា កន្លងទៅក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្តអគ្គិសនី Kia EV6 ប្រភេទ Crossover ជាផ្លូវការ ជាមួយការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង ដោយទទួលបានការកត់នៅថ្ងៃដំបូង បានរហូតដល់ជាង ២ម៉ឺនគ្រឿង។

នាពេលនេះ រថយន្ត Crossover អគ្គិសនី គ្រោងនឹងបង្ហាញវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិច នាដើមឆ្នាំ ២០២២ ជាមួយការចាប់ផ្តើមទទួលការកក់ម៉ូដែលប្រភេទ First Edition នៅថ្ងៃទី ៣ ខែមិថុនានេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែលប្រភេទពិសេស First Edition ត្រូវបានកំណត់ត្រឹមចំនួន ១ ៥០០គ្រឿងប៉ុណ្ណោះ ហើយនឹងបំពាក់ជាមួយកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ផ្ទួបជាមួយ ម៉ូទ័រអគ្គិសនីចំនួនពីរ ដែលផលិតកម្លាំងបាន ៣១៣សេះ នឹងអាចបើកបរបានចម្ងាយ ៣០០ម៉ាយល៍ ឬ ៤៨២គីឡូម៉េត្រ។ បន្ថែមពីនេះ វានឹងក៏បានបំពាក់ជាមួយ គម្របភក់ពណ៌ខ្មៅ, ថាសកង់ទំហំ ២០អ៊ីញ, អេក្រង់បង្ហាញ Head-up Display, Remote Parking, ដំបូល Sunroof, ឧករណ៍តន្ត្រី Meridian ចំនួន ១៤គ្រាប់ រួមជាមួយជម្រើស ៣ពណ៌គឺ Steel Gray Matte, Urban Yellow និង Glacier White។

 

រីឯម៉ូដែល EV6 GT នឹងផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ៣ជម្រើសគឺ ​ទី១ នឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលមានទំហំ ១៦០គីឡូវ៉ាត់នៅផ្នែកខាងមុខ និងទំហំ ២៧០គីឡូវ៉ាត់នៅផ្នែកខាងក្រោយ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលផលិតកម្លាំងបានរហូតដល់ ៥៧៦សេះ នឹងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល​ ៣,៥វិនាទី។

ជម្រើសទី ២ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងបាន ២១៨សេះ។ ជម្រើសទីបី បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៥៨គីឡូវ៉ាត់​ផលិតកម្លាំងបាន ១៦៧សេះ។

សម្រាប់ចម្ងាយផ្លូវការនៃប្រភេទម៉ូដែលនីមួយៗ នឹងប្រកាសនាពេលជិតចេញលក់ផ្លូវការ ប៉ុន្តែក្រុមហ៊ុន Kia សន្យាថាសមត្ថភាពសាកថ្មកម្លាំង 800V លើដុំសាក DC នឹងជួយអោយ EV6 នឹងអាចជិះបានចម្ងាយជិត ១០០គីឡូម៉ែត្រនៅពេលសាកថ្ម ៥ នាទី និងសាកពីថាមពលថ្ម ១០​ ដល់ ៨០ភាគរយ (ចម្ងាយ ៣៣៧គីឡូម៉ែត្រ) ក្នុងរយៈពេលតែ ១៨ នាទី។

បន្ថែមពីនេះ Kia EV6ក៏បានបំពាក់ជាមួយមុខងារជំនួយការបើកបរដូចជា៖ Surround-view Monitor, Parking Collision Avoidance,Rear-occupant Alert, Remote Parking, Plind-spot Monitor, Driver Attention Warning, Forward Collision Avoidance, High-beam Assist, Adaptive Cruise Control និង Slow Down for Sharp Bends​ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម