ក្នុងកម្មវិធី Frankfurt Motor Show ដែលនឹងធ្វើឡើងអំឡុងពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនរថយន្តយក្ស Volkswagen នឹងបង្ហាញចេញនូវឡូហ្គោថ្មី ដែលនឹងត្រូវប្រើនៅទីតាំង ៧ ម៉ឺនកន្លែងលើពិភពលោក (ប្ដូរពីឡូហ្គោចាស់មកប្រើឡូហ្គោថ្មី)។
ការសម្រេចចិត្តផ្លាស់ប្ដូរឡូហ្គោរបស់ក្រុមហ៊ុនអាល្លឺម៉ង់ គឺជាការខិតខំរបស់ក្រុមហ៊ុនជាថ្មីម្ដងទៀត ដើម្បីផ្លាស់ប្ដូរការគិតរបស់អតិថិជន ក្រោយពីមានការប៉ះពាល់អវិជ្ជមានជុំវិញរឿងអាស្រូវ Dieselgate។ ឡូហ្គោថ្មីនឹងតំណាងឲ្យសម័យកាលថ្មីសម្រាប់ Volkswagen និងយុទ្ធសាស្ត្រក្នុងការផ្លាស់ប្ដូររបស់ខ្លួន ដែលនឹងផ្ដោតសំខាន់លើរថយន្តអគ្គិសនី និងរថយន្តតភ្ជាប់គ្នា ជាដើម។
ក្រៅពីការប្រើឡូហ្គោថ្មី ក្រុមហ៊ុនក៏នឹងបង្ហាញនូវពាក្យស្លោកថ្មីគឺ “News Volkswagen” ដែលនឹងត្រូវប្រើក្នុងការផ្សព្វផ្សាយ និងកុងត្រារវាងអតិថិជនផងដែរ៕