មើលឡាន Honda Accord ប្រណាំងជាមួយ Honda Civic ទើបចេញថ្មី លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញរថយន្ត Honda Civic ជំនាន់ថ្មី ដែលមានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល Honda Accord ហើយមានជម្រើសម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដូចគ្នាទៀតផង។ ប៉ុន្តែ តើរថយន្តទាំងនេះដំណើរការដូចគ្នា ឬក៏យ៉ាងណា?

ថ្មីៗនេះទំព័រ YouTube មួយឈ្មោះ Throttle House បានយករថយន្ត Honda Accord និង Honda Civic ថ្មីមកប្រណាំងគ្នា ដើម្បីចង់ដឹងពីសមត្ថភាពរបស់ពួកវា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Honda Accord ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩២សេះ ខណៈរថយន្ត Civic វិញមានកម្លាំងត្រឹមតែ ១៨០សេះប៉ុណ្ណោះ ថ្វីបើប្រើម៉ាស៊ីនដូចគ្នាក៏ដោយ។

ទោះជាយ៉ាងណា ខណៈពេលដែល Accord ខ្លាំងជាងមែន ប៉ុន្តែ Civic មានទម្ងន់ស្រាលជាង ពោលគឺ ១ ៤៥២គីឡូក្រាម និង ១ ៣៩៦គីឡូក្រាម។ គួរឲ្យដឹងថា រថយន្តទាំងពីរម៉ូដែលសុទ្ធតែប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ CVT ដូចគ្នាទៀតផង។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម