Kia ប្រកាសចេញរថយន្ត Sportage សេរ៊ីឆ្នាំ ២០២៣ ជាផ្លូវការ

កាលពីដើមខែមិថុនាកន្លងទៅ ក្រុមហ៊ុន​ Kia បានធ្វើការបង្ហាញចេញនូវរូបរាងនៃរថយន្ត សេរ៊ីឆ្នាំ ២០២៣ ជាផ្លូវការ នាពេលនេះក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញនូវព័ត៌មានលំអិតអំពីរថយន្តនេះ។

រថយន្ត Kia Sportage សេរ៊ីឆ្នាំ ២០២៣ ផ្តល់នូវជម្រើសម៉ាស៊ីន ២ប្រភេទ ១,៦លីត្រ TGDI ទំហំ ៤ស៊ីឡាំង​ មានកម្លាំង ១៧៧សេះ ភ្ជាប់ជាមួយប្រអប់លេខ Dual-clutch ៧វគ្គ​អូតូ និងម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ Turbocharged មានកម្លាំង ១៨៣សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ បន្ថែមពីនេះ សម្រាប់ជម្រើសម៉ាស៊ីនសាំង ម៉ាស៊ូត Hybrid និង PHEV នឹងបង្ហាញអំពីព័ត៌មានលម្អិតនៅជិតពេលរថយន្ត Sportage ចេញជាផ្លូវការ។ សម្រាប់ម៉ាស៊ីន Hybrid និង PHEV ក្រុមហ៊ុន Kia និយាយថានឹងបំពាក់ជាមួយប្រព័ន្ធ E-Handling។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kia Sportage សេរ៊ីឆ្នាំ ២០២៣ ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង N3 Architecture ដែលជួយអោយរថយន្តនេះមានសម្ថភាពកាន់តែប្រសើរក្នុងការបើកបរផ្លូវលំបាក លើសពីនេះ វាក៏បានបំពាក់ជាមួយប្រព័ន្ធកំណត់បូមអេឡិចត្រូនិច(Electronic Control Suspension) រួមជាមួយ Damping Control ផងដែរ។

រីឯប្រព័ន្ធសុវត្តភាព Kia Sportage បានបំពាក់ជាមួយ Kia Advanced Driver Assistance System(ADAS) មានមុខងារដូចជា៖ Forward Collision-Avoidance Assist (FCA), Highway Driving Assist (HDA), Navigation-based Smart Cruise Control (NSCC) និង Remote Smart Parking Assist system។

យ៉ាងណាមិញ រថយន្តនោះផ្តល់នូវជម្រើសថាសកង់ទំហំ ១៧, ១៨ និង ១៩អ៊ីញ បន្ថែមជាមួយផ្នែកខាងក្នុងអេក្រង់ភ្លោះទំហំសរុប ២៤អ៊ីញ ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១២អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២អ៊ីញ។

វត្តមានថ្មីនៃរថយន្ត Sportage សេរ៊ីឆ្នាំ ២០២៣ និងត្រូវចេញលក់ជាផ្លូវការ ក្នុងនាមម៉ូឌែលឆ្នាំ ២០២២ ក្នុងឆ្នាំនេះ និងចេញលក់លើទីផ្សារសហរដ្ឋអាមេរិច ក្នុងឆ្នាំក្រោយ ក្នុងនាមម៉ូឌែលឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម