Land Rover ចេញម៉ូឌែលពិសេសនៃ Defender ឆ្នាំ២០២២ ដោយផលិតត្រឹមចំនួន ២២០គ្រឿងប៉ុណ្ណោះ

(សហរដ្ឋអាមេរិច) ក្រុមហ៊ុន Land Rover បានធ្វើការចេញនូវម៉ូឌែលពិសេសនៃត្រកូល Defender ឆ្នាំ២០២២ ដោយមានឈ្មោះថា Trophy Edition ដែលផលិតឡើងពិសេសត្រឹមចំនួន ២២០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃ ៩០ ០០០ដុល្លារ។

សម្រាប់ម៉ូឌែលពិសេសនេះវាទទួលបានបំពាក់ថ្មីបន្ថែមជាមួយ ដំបូលសម្រាប់ដាក់ឥវ៉ាន់ខាងលើ, របាំងការពារខាងមុខ, ជណ្តើរបត់ជំហៀង, ខ្សែកាបសម្រាប់អូសសណ្តោងខាងមុខ, របាំងភក់, Air Compressor, កម្រាលទ្រាប់ជើងជម្រៅជ្រៅ, កាំម៉េរ៉ាមើលក្រោយ, អេក្រង់កម្សាន្ត Touchscreen ទំហំ ១១,៤អ៊ីញ , Air Suspension, Cold Climate Pack, Off-road Pack និង Advanced Off-road Capability Pack។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Defender Trophy Edition ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ I6 ផលិតកម្លាំងបាន ៣៩៥សេះ និងកម្លាំរមួល ៥៥០ញ៉ូតុនម៉ែត្រ។

គួរបញ្ជាក់ផងដែរ អតិថិជនដែលបានទិញម៉ូឌែលពិសេស Trophy Edition ចំនួន ៩០នាក់ក្នុងចំណោះ ២២០នាក់នោះ នឹងទទួលបានឱកាស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Off-road Adventure Competition ដែលរៀបចំដោយ Land Rover សហរដ្ឋអាមេរិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម