ភីកអាប់អគ្គិសនី Chevrolet Silverado នឹងបំពាក់ជាមួយមុខងារបង្វិលកង់មុខ-ក្រោយផ្ទុយគ្នា និងស្របទិសគ្នា (មានវីដេអូ)

ក្រុមហ៊ុន Chevrolet បានធ្វើការបញ្ចេញនូវវីដេអូខ្លីថ្មីនៃរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន ជាមួយនឹងការបំពាក់ដោយថាសកង់ទំហំ ២៤អ៊ីញ និងមុខងារបង្វិលកង់ក្រោយផងដែរ។

សម្រាប់បច្ចេកវិទ្យានេះ វាមានមុខងារក្នុងការបង្វិលកង់មុខ-ក្រោយផ្ទុយគ្នា និងស្របទិសគ្នា ដែលក្រុមហ៊ុននិយាយថាវានឹងផ្តល់អោយរថយន្តនូវ” Great Trailering Dynamics”។ បើសិននិយាយអំពីមុខងារបង្វិលកង់ទាំងបួននេះ រថយន្តភីកអាប់ Silverado ប្រហែលពុំទទួលបាននូវមុខងារ Crab Mode ដូចរថយន្ត Hummer EV នោះទេខណ:ពេល Crab Mode វាមានសម្ថភាពបង្វិលកង់ទាំងបួនស្របគ្នា រីឯមុខងាររបស់ Silverado អាចបង្វិលកង់មុខ-ក្រោយផ្ទុយគ្នា និងស្របទិសគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម Teaser ដែលបានបង្ហាញដោយក្រុមហ៊ុន Chevrolet កន្លងមកបានអោយដឹងថា រថយន្តភីកអាប់អគ្គិសនី Chevrolet Silverado នឹងផលិតឡើងផ្អែកលើគ្រោងឆ្អឹង Ultium Platform ដូចរថយន្ត Hummer EV និងអាចមានសម្ថភាពអាចបើកបរបានចម្ងាយលើសពី ៦៤៤គីឡូម៉ែត្រ។

ក្រុមហ៊ុន Chevrolet មិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការមកដល់របស់ Silverado EV ទេ ប៉ុន្តែក្រុមហ៊ុនបាននិយាយថាវានឹងបង្ហាញខ្លួនមុនឆ្នាំ ២០២៥ ដែលអាចនៅចន្លោះចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម