កត្តាចាំបាច់ដែលគួរតម្រង់កង់រថយន្តឲ្យបានត្រឹមត្រូវ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] កង់រថយន្តវៀចបណ្តាលមកពីកត្តាផ្សេងៗដូចជាជិះធ្លាក់គ្រលុកញឹកញាប់កង់ប៉ះទង្គិចទួលឬថ្មខ្លាំងៗឬប្រើកង់សឹករយៈពេលយូរដែលវាគឺជាផ្នែកមួយធ្វើឲ្យខូចខាតដល់ប្រព័ន្ធបូមនិងគ្រឿងតំណភ្ជាប់នៃដៃចង្កូត។កង់រថយន្តមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងរាល់ពេលធ្វើដំណើរ ហើយការតម្រង់កង់ក៏ជាផ្នែកមួយដ៏ចាំបាញ់ដែលអ្នកបើកបរគួរតែឆែកមើលឲ្យបាន ទៀតទាត់ផងដែរ។ ខាងក្រោមនេះគឺជាហេតុផលចម្បងដែលអ្នកបើកបរគួរតម្រង់កង់រថយន្តឲ្យបានត្រឹមត្រូវ។

១. បង្កើនអាយុកាលសំបកកង់៖ នៅពេលបូមរថយន្តចាប់ផ្តើមទ្រេតចូលគ្នាវានឹងធ្វើឲ្យកង់រថយន្តផ្អៀងចូលក្នុងដែលជាករណីបន្ថែមបន្ទុកដល់ផ្នែកចំហៀងនៃសំបកកង់ឆាប់សឹកខ្លាំង។ការតម្រង់កង់បានត្រឹមត្រូវអាចជួយកាត់បន្ថយការប្តូរសំបកកង់មុនពេលកំណត់និងបង្កើនអាយុកាលប្រើប្រាស់ឲ្យបានយូរអង្វែងផងដែរ។

២. សុវត្ថិភាព៖ នៅពេលកង់រថយន្តវៀចអាចបណ្តាលឲ្យកើតជាបញ្ហារ៉េចង្កូតទៅឆ្វេងឬស្តាំពិបាកក្នុងការគ្រប់គ្រង ហើយពេលខ្លះក៏អាចបង្កគ្រោះថ្នាក់ទៀតផង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៣. ផ្តល់ផាសុកភាព៖ ការតម្រង់កង់បានជួយផ្តល់នូវសុវត្ថិភាពក្នុងការបើកបរនិងធ្វើឲ្យការបើកបរប្រកបទៅដោយរលូន។

ចុះតើអ្នកអាចដឹងពីសញ្ញាវៀចកង់ដោយរបៀបណា?នៅពេលកង់វៀចវានឹងផ្តល់សញ្ញាដូចជា រថយន្តរ៉េទៅម្ខាង, ផ្នែកខាងមុខនៃរថយន្តចាប់ផ្តើមញ័រនៅពេលកង់ប៉ះនឹងអ្វីមួយ, ដៃចង្កូតរក្សាលំនឹងមិនបានយូរ(ចេះតែរ៉េ) និងសំបកកង់ខាងមុខសឹក ផ្នែកចំហៀងជាដើម។ ប្រសិនបើអ្នកសម្គាល់ឃើញថា រថយន្តមានករណីកើតឡើងដូចចំណុចដែលបានរៀបរាប់ខាងលើគួរប្រញាប់យកទៅឲ្យអ្នកជំនាញនៅយានដ្ឋានជួលជុលទើបប្រសើរ ពីព្រោះការតម្រង់កង់ តម្រូវឲ្យប្រើប្រាស់ឧបករណ៍ត្រឹមត្រូវ និងមានជំនាញច្បាស់លាស់។ ហើយប្រសិនបើអ្នកមិនធ្លាប់ជួបបញ្ហាទាំងនេះទេ គួរឧស្សាហ៍ឲ្យអ្នកជំនាញត្រួតពិនិត្យនៅរាល់ពេលយករថយន្តទៅឆែក មើលម្តងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម