[ចំណេះដឹងយានយន្ត] ជាការពិតណាស់ដើម្បីធានាអោយបាននូវសុខសុវត្ថិភាពទាំងខ្លួនអ្នកនឹងអ្នករួមដំណើរ ជាមួយចាំបាច់យើងជាម្ចាស់យានយន្តទាំងអស់គ្នាគួរតែត្រួតពិនិត្យយានយន្តរបស់ខ្លួនអោយ បានគ្រប់ជ្រុងជ្រោយជាមុនសិនមុននឹងចេញដំណើរ។ខាងក្រោមនេះជាចំណុចទាំង ១២ដែលយើងត្រូវធ្វើការត្រួតពិនិត្យមុននិងធ្វើដំណើរទៅទីជិត រឺក៍ឆ្ងាយ៖
១. ត្រូតពិនិត្យផ្នែកខាងក្រោមរថយន្តក្រែងមានលេចធ្លាយត្រង់កន្លែងណាមួយ ដែលវាអាចធ្វើដំណើរមិនដល់គោលដៅនិងអាចប៉ះពាល់ដល់ប្រពន្ធ័ហ្រ្វាំង
២. ត្រួតពិនិត្យសំបកកង់ទាំងអស់ដើម្បីធនាថាសំបកកងមិនប៉ោង មិនបោ និងមិនខូចខាតដោយប្រការណាមួយ
៣. ត្រួតពិនិត្យអំពូលភ្លើងទាំងមុខទាំងក្រោយ
៤. ត្រួតពិនិត្យកៅអីរថយន្តក្រែងមានអ្នកណាម្នាក់បន្លំពួននៅក្នុងរថយន្តរបស់អ្នក
៥. ត្រួតពិនិត្យមើលបង្អូច និងលាងសំអាតកុំអោយមានភាពស្រអាប់ ដើម្បីងាយស្រួលមើលផ្លូវពេលបើកបរ
៦. ពិនិត្យមើលកុងទ័រល្បឿន កុងទ័រសាំងនៅពេលអ្វីៗដំណើរការរួចរាល់ហើយនោះ
៧. ត្រួតពិនិត្យលើផ្នែកផ្សេងៗទៀតដូចជា ម៉ាស៊ីនត្រជាក់ និងធុងទឹកជាដើម
៨. ត្រួតពិនិត្យមើលកម្រិតបរិមាណសាំង
៩. ធ្វើតេស្តបញ្ឆេះរថយន្តសាកមើល ដើម្បីដឹងថាវាដំណើរការបានល្អរឺក៏អត់
១០. ពិិនិត្យមើលឧបករណ៍សំអាតកញ្ចក់ដំណើរការរឺអត់
១១. ពិនិត្យ និងសំអាតសន្ទះខ្យល់ដែលវាអាចបះពាល់ដល់ល្បឿនរថយន្ត និងកំរិតនៃការស៊ីសាំង
១២. ត្រូវធានាថាសំបកកងទាំងសងខាងមានខ្យល់តឹងណែនល្អ៕