[ទីផ្សាររថយន្តក្នុងស្រុក] កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅមានក្រុមហ៊ុនលក់រថយន្ត Heng Huy Autocars បាននាំយកនូវរថយន្ត Ford Bronco Sport ២០២១ គ្រឿងដំបូងគេមកលក់នៅកម្ពុជា ប៉ុន្តែថ្មីៗនេះ ក៏មានក្រុមហ៊ុនលក់រថយន្ត Depo Alphard បានធ្វើការនាំចូលរថយន្តនេះ ២គ្រឿង ពណ៌លឿងដែលអាចនិយាយបានថាជាពណ៌អត្តសញ្ញាណរបស់ម៉ូដែលនេះផងដែរ។
យោងតាមរយៈពណ៌ និងរូបរាងដែលបានបង្ហោះនោះ អាចទំនងជាប្រភេទ Badlands ដែលមានលក្ខណៈពិសេសៗដូចខាងក្រោម៖
- រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំង ២,០ លីត្រ Ecoboost ថាមពលកម្លាំង ២៥០សេះ កម្លាំងរមួល ២៧៧ lb.-ft ប្រើប្រាស់ប៉ុង ២ ប្រអប់លេខអូតូ ៨វគ្គ
- ប្រព័ន្ធកំណត់ការបើកបរ Terrain Management System ដែលអាចកំណត់បាន ៧ស្ថានភាពផ្លូវ៖ Sand, Slippery, Sport, Eco, Normal, Mud/Ruts និង Rock Crawl។
- មុខងារសុវត្ថិភាព Ford Co-Pilot360™ដែលមាន ៥ប្រព័ន្ធការពារ៖
- Pre-Collision Assist with Automatic Emergency Braking
- BLIS (Blind Spot Information System) with Cross-Traffic Alert
- Lane-Keeping System
- Auto High-Beam Headlamps
- Rear View Camera
- 8-way Power Driver Leather-Trimmed Seat
- 6-way Power Passenger Leather-Trimmed Seat
- កញ្ចក់មើលក្រោយ កាត់បន្ថយចំណាំងផ្លាតពីភ្លើងរថយន្តខាងក្រោយ Auto-Dimming Rearview Mirror
- ប្រព័ន្ធកំសាន្ត និងឧបករណ៌បំពងសម្លេង ១០ចំណុច បូករួមទាំង Subwoofer
- Dual-zone Electronic Automatic Temperature Control
- HD Radio
- Power Moonroof
- ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ Remote Start System
- សេនស័រជំនួយដល់ការចេញពីចំណត Reverse Sensing System
- Steering Wheel – Heated and Leather-Wrapped
- Wireless Charging Pad
- Body Color Door Handles
- 4-way Manually Adjustable Head Restraint for Driver and Front Passenger
- មុខងារហ្វា-កូដ ស្វ័យប្រវត្តិ Auto High-Beam Headlamps
- ថាសកង់ស្ព័រ ១៨អុីញ
- កាំមេរ៉ាមុខលក្ខណៈ ១៨០ដឺក្រេ និងលាងសម្អាតកាំមេរ៉ាផងដែរ Front 180-Degree Camera with Split View and Washer
- និងមុខងារសំខាន់ៗផ្សេងៗទៀតជាច្រើន។
ទោះជាយ៉ាងនេះក្តី យើងក៏មិនទាន់ដឹងថារថយន្តនោះមានលក្ខណៈពិសេសអ្វីមកជាមួយ និងតម្លៃប៉ុន្មានដែរ ប៉ុន្តែសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុននាំចូលនោះ តាមរយៈលេខ 017 736 555 / 086 736 555 ឬ Facebook: Depo Alphard