មានការរាយកាណ៍ថា Apple ទិញមជ្ឈមណ្ឌលធ្វើតេស្តរថយន្ត ក្នុងចំនួនទឹកប្រាក់ ១២៥ លានដុល្លារ

យោងតាមរបាយការណ៍លក់អចលនទ្រព្យដែលទើបនឹងចេញថ្មីៗនេះបានបង្ហាញថា អតីតកន្លែងតេស្តសាកល្បងរបស់ក្រុមហ៊ុន Chrysler នៅទីក្រុង Phoenix រដ្ឋ Arizona (សហរដ្ឋអាមេរិក) ទើបតែទទួលការទិញក្នុងតម្លៃ ១២៥ លានដុល្លារ។

យោងតាមគេហទំព័រ Macrumors ប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយថា Apple ទំនងជាភាគីម្ខាងនៅពីក្រោយការទិញនេះ ដើម្បីសម្រេចផែនការនៃការអភិវឌ្ឍន៍រថយន្តអគ្គិសនីបើកបរដោយខ្លួនឯង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រលប់ទៅឆ្នាំ ២០១៧ មានសេចក្តីរាយការណ៍ថាក្រុមហ៊ុនមួយដែលមានឈ្មោះថា Route 14 Investment Partners LLC បានចុះហត្ថលេខាលើកិច្ចសន្យាជួលជាមួយរោងចក្រដោយមានពាក្យចចាមអារ៉ាមថា Apple ប៉ុន្តែប្រហែលត្រូវបានគេលាក់បាំងកម្មសិទ្ធពិតរបស់ក្រុមហ៊ុន។

តាមរយ:ការបង្ហាញនេះបានអោយដឹងថា កិច្ចព្រមព្រៀងទិញត្រូវបានចុះកាលបរិច្ឆេទនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ជាមួយផ្ទៃដីសរុប ២ ២០០ហិចតា។

គួររំលឹកផងដែរថា Apple ធ្លាប់បានជួប និងពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ផ្នែកយានយន្ត និងក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា៖ Hyundai, Kia, Nissan និង Toyota នាពេលថ្មីៗនេះផងដែរ ដើម្បីផលិតរថយន្ត និងនាំរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម