រឿងមួយចំនួនដែលអ្នកប្រើប្រាស់រថយន្ត ត្រូវចៀសវាង និងគួរអនុវត្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] អ្នក​ដែល​មាន​រថយន្ត​ប្រើ​ប្រាស់ភាគ​ច្រើន​ តែង​តែ​មិន​សូវ​ខ្វាយ​ខ្វល់​​ពីរឿង​ទាំង​នេះ​ប៉ុន្មាននោះឡើយ ប៉ុន្តែពុំដឹងការពុំខ្វល់នេះវា​អាច​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​មាន​ប​ញ្ហា ដោយ​ត្រូវ​ចំណាយ​ពេល​វេលារត់​រក​ជាង ចំណាយ​ប្រាក់​​ជួស​ជុល​ តែបើ​មិន​ចង់​ជួប​បញ្ហា​បែប​នេះ​ទេ​គួរ​ឧហ្សារហ៍​ធ្វើ​រឿង​ខាងក្រោម​នេះ​៖

បើក​បរ​ត្រឹម​ល្បឿន​កំណត់

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ពេល​បើក​បរ​គួរ​កំណត់​ល្បឿន​រថយន្ត​ជាអតិបរិមា​ឲ្យ​បាន​​ច្បាស់​លាស់ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ផ្លូវ​បែប​​ណា​ក៏​ដោយ​ដូច​ជា​ការ​បើក​បរ​រថយន្ត​ដែល​លឿន​ពេក​លើ​ផ្លូវ​មាន​គ្រលុក​ច្រើន​ និង​អាច​ប៉ះ​ពាល់​ដល់​គ្រឿង​ម៉ាស៊ីន​រថយន្ត បើក​បរ​លឿន​ហើយ​ឈប់​ភ្លាមៗ អាច​​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ប្រេង​ម៉ាស៊ីន មិន​ត្រូវ​ជាន់​លឿន​ពេក​ពេល​ចាប់​ផ្ដើម​បើក​ដំបូង ព្រោះ​ម៉ាស៊ីន​នៅ​ត្រជាក់​មិន​ទាន់​ដំណើរ​ការ​បាន​ល្អ។

ឧស្សាហ៍​យក​រថយន្ត​ទៅ Check នៅ​ហ្គារាស

ជា​ធម្មតា​អ្នក​ដែរ​បានទិញ​រថយន្ត​ប្រើ​ប្រាស់​តែង​តែ​មាន​កាលវិភាគ​សម្រាប់​​យក​រថយន្ត​ទៅ​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ កុំ​ឲ្យ​មាន​បញ្ហា​ទាន់​ពេល​ជា​ពិសេស​នៅ​ពេល​បើក​បរ​ប្រសិន​បើ​មាន​លោត​សញ្ញា Check គួរ​យក​រថយន្ត​ទៅ​ពិនិត្យ​ជា​បន្ទាន់​ព្រោះ​អាច​មាន​បញ្ហា​ត្រង់​ចំណុច​ណា​មួយ​ដែល​អ្នក​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ។

ពិនិត្យ​កង់ ប្រព័ន្ធ​ហ្វ្រាំ​និង​ប្ដូរ​​ប្រេង​ម៉ាស៊ីន

ត្រូវ​ពិនិត្យ​សំ​បក​កង់​ជាប្រចាំ​កុំ​ឲ្យ​មាន​បញ្ហា​ទាន់ ព្រោះ​ក្រៅ​ពី​ចំ​ណាយ​លើ​ការ​ជួស​ជុល​ប្ដូរ​ថ្មី វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​​ពេល​បើក​បរ ត្រួត​ពិនិត្យ​មើល​កម្រិត​ប្រេង​ម៉ាស៊ីន ជាតិ​រំអិល​ឧស្សាហ​ប្ដូរ​ប្រេង ដោយ​ផ្អែក​លើ​កាល​វិភាគ ឬ​ចម្ងាយ​គីឡូ​ដែល​អ្នក​បាន​ប្រើ​ប្រាស់ Check មើល​ប្រេង​ហ្វ្រាំង ប្រេង​អំប្រ៊ីយ៉ា កុំឲ្យ​អស់​ជៀស​វា​មាន​បញ្ហា​ពេល​កំពុង​បើក​បរ។

ឧស្សាហ៍​លាង​សម្អាត

​មិន​ត្រូវ​ទុក​រថយន្ត​រហូត​​ដល់​ប្រឡាក់​ខ្លាំង​មាន​ធូលី​ដី​ឡើង​ក្រាស​​ត្រូវ​យក​រថយន្ត​ទៅ​លាង​សម្អាត​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ត្រូវ​ទៅ​រក​អ្នក​ជំនាញ​ដែល​មាន​ឧបករណ៍​ប្រើ​ប្រាស់​គ្រប់​គ្រាន់ និង​ផលិតផល​ច្បាស់​លាស់​ដូច​ជា សាប៊ូ ថ្នាំ​លាង​សម្អាត​ត្រឹម​ត្រូវ​និង​ដឹង​ពី​របៀប​លាង​សម្អាត​ច្បាស់​លាស់​ដែល​មិន​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ឆ្កូតនៅ​ថ្មី និង​មាន​សោភ័ណភាព​ពេល​បើក​បរ រក្សា​​គ្រឿង​​បង្គំ​រថយន្ត​នៅ​រឹង​មាំ លើស​ពី​នេះ​អ្នក​គួរ​តែ​យក​រថយន្ត​ទៅ ប៊ូលា​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​រក្សា​ទឹក​ថ្នាំ នៅ​ស្អាត​ល្អ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម