ភីកអាប់ខ្នាតធំ Chevrolet Silverado ឆ្នាំ២០២២ ដែលជាគូតប្រជែង Ford F-150 បានបង្ហាញខ្លួនជាផ្លូវការ ជាមួយជម្រើសម៉ូឌែលចំនួន ៧ រួមមាន៖ LT, RST, LT Trail Boss, High Country, LTZ និងប្រភេទកប់បំផុត ZR2។
ប្រៀបធៀបជាមួយម៉ូឌែលឆ្នាំ ២០១៩ Chevrolet Silverado ឆ្នាំ២០២២ បានបំពាក់ថ្មីជាមួយចង្កៀងខាងមុខ និងអំពូលពេលថ្ងៃប្រភេទ LED, កាងមុខ និងប៉ាណាធំជាងមុន និងជម្រើសថាសកង់ទំហំ ១៨ដល់ ៣៣អ៊ីញ។ រីឯផ្នែកខាងក្នុងបានធ្វើការអភិឌ្ឍន៍អោយកាន់តែទំនើបទៅលើតាប្លូ និង Armrest រួមជាមួយអេក្រង់កម្សាន្តទំហំ ១៣,៤អ៊ីញ និងកុងទ័របង្ហាញទំហំ ១២,៣អ៊ីញ។
សម្រាប់ម៉ូឌែល Silverado ZR2 បានបំពាក់ជាមួយបច្ចកវិទ្យា Multimatic 40mm DSSV, Terrain Driving Mode, Rear-Wheel Electronic Differential lock និងមានកម្ពស់ពីដី ២៨៤មីលីម៉ែត្រ។
ភីកអាប់ខ្នាតធំ Chevrolet Silverado ឆ្នាំ២០២២ ផ្តល់ជម្រើសម៉ាស៊ីនចំនួន ៤ប្រភេទ រួមមាន៖ ២,៧លីត្រ Turbo កម្លាំង ៣១៤សេះ ឬ ៤,៣លីត្រ EcoTec3 V6 កម្លាំង ២៨៨សេះ ឬ ៥,៣លីត្រ EcoTec3 V8 កម្លាំង ៣៦០សេះ និងប្រភេទខ្លាំងបំផុត ៦,២លីត្រ EcoTec3 V8 កម្លាំង៤២៦សេះ និងកម្លាំបង្វិល ៦២៤ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ៕