ក្រុមហ៊ុន Kia បានធ្វើការប្រកាសចេញនូវរថយន្ត Sportage ឆ្នាំ២០២៣ ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិច បន្ទាប់ពីចេញនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង, អូស្រ្តាលី និងអ៊ឺរ៉ុបកាលពីប៉ុន្មានខែកន្លងទៅ។
រថយន្ត Kia Sportage ឆ្នាំ២០២៣ ផ្តល់នូវជម្រើសម៉ូឌែល ៧ប្រភេទគឺ LX, EX, SX, SX-Prestige, X-Line និងម៉ូឌែលថ្មី X-Pro និង X-Pro Prestige។ ដោយជម្រើសម៉ូឌែលទាំងនេះនឹងបំពាក់ស្តង់ដាមកជាមួយកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, ប្រព័ន្ធតន្រ្តីប្រភេទ Harmon Kardon, កន្លែងសាកថ្មឥតខ្សែ, Kia Connect និងប្រព័ន្ធជំនួយការបើកបរដូចជា Driver Attention Warning, Land Following Assist, Land Keeping Assist, Forward Collision Avoidance, Rear Occupant Alert, Rear View Monitor និង Reverse Parking Distance Warning។
សម្រាប់ទីផ្សារសហរដ្ឋអាមេរិចនាពេលនេះ រថយន្ត Kia Sportage ឆ្នាំ២០២៣ ផ្តល់នូវជម្រើសម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៨៧សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសការបើកបរ FWD និង AWD។ ចំណែលជម្រើសម៉ាស៊ីនមួយចំនួនបន្ថែមទៀត តួរយ៉ាងដូចជាម៉ាស៊ីន Hybrid នឹងធ្វើការបង្ហាញចេញនេះពេលក្រោយ។
សូមបញ្ជាក់ផងដែរថា រថយន្ត Kia Sportage ឆ្នាំ២០២៣ នឹងត្រូវតម្លើងជាមួយរថយន្តត្រកូល Kia ផ្សេងៗទៀតដូចជាដូចជា Telluride, Sorento និង K5 នៅរោងចក្រ West Point រដ្ឋ Georgia។ ខណៈតម្លៃនៃរថយន្តនេះ Kia ពុំទាន់ប្រកាសនៅឡើយ៕