ញាក់សាច់នឹងតម្លៃឡាន Range Rover ស៊េរីចាស់មួយនេះ

រថយន្ត Range Rover ជំនាន់ថ្មីទើបតែបានបង្ហាញវត្តមានជាផ្លូវការ ដែលវាបានកំណត់នូវស្តង់ដារថ្មីសម្រាប់រថយន្ត SUV ប្រណីត និងទំនងជាអាចឆក់យកចំនួនលក់ពីរថយន្ត Rolls-Royce Cullinan ផងដែរ។

យ៉ាងណាក្ដី ប្រសិនបើអ្នកចូលចិត្តរូបរាងរថយន្ត Range Rover Classic ដែលជារូបរាងដើមនោះ មានក្រុមហ៊ុនជាច្រើនអាចកែច្នៃរថយន្តចាស់ៗទៅជារថយន្តដែលមានស្តង់ដារទំនើបបាន។ ជាក់ស្ដែងដូចជាក្រុមហ៊ុន Kingsley Cars បានបង្ហាញចេញ Range Rover Classic ដ៏ទាន់សម័យ ដែលគួបផ្សំរូបរាងចាស់ ជាមួយកម្រិតប្រណីតភាពសម័យថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះត្រូវបានគេដាក់ឈ្មោះឲ្យថា ULEZ Reborn Range Rover Classic ដែលវាមានបំពាក់​មកជាមួយនូវម៉ាស៊ីន ៤,០លីត្រ ៨ស៊ីឡាំងកែថ្មី ដែលអាចផលិតកម្លាំងបាន ២២០សេះ ហើយវាក៏មានជម្រើសម៉ាស៊ីន ៤,៦លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៧០សេះផងដែរ។

រូបរាងខាងក្រៅរបស់វាបានកែសម្រួលមកប្រើជាអំពូលភ្លើងប្រភេទ LED ខណៈដែលផ្នែកខាងក្នុងមានផ្ដល់ជាមុខងារជំនួយដល់ការបើកបរ, កាមេរ៉ាសម្រាប់មើលពេលរយ៉ែ, ចង្កូតអេឡិចត្រូនិក, មុខងារ Apple CarPlay, កន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងឧបករណ៏បំពងសំឡេង៧គ្រាប់ផងដែរ។

ដោយឡែកសម្រាប់តម្លៃរបស់ ULEZ Reborn Range Rover Classic នេះគឺមិនថោកនោះទេ ដោយវាមានតម្លៃចាប់ផ្ដើមពីប្រមាណ ១៧២ ០២០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម