Ford លួចបង្ហើបស្ងាត់ៗថាឡាន Ranger Raptor ស៊េរីថ្មីនឹងប្រកាសចេញខែកុម្ភៈ ឆ្នាំក្រោយ

នៅចុងបញ្ចប់នៃការបង្ហាញចេញរថយន្ត Ranger ជំនាន់ចុងក្រោយទៅកាន់ពិភពលោក គេឃើញមានរូបភាពមួយលោតចេញលើអេក្រង់ដែលបានអំពី QR កូដ ដែលកូដនេះគឺនាំអ្នកគាំទ្រទៅកាន់វីដេអូ Teaser នៃរថយន្ត Ranger Raptor ស៊េរីថ្មីដែលបានចែករំលែកលើវិបសាយ Ford Australia។

វីដេអូមិនបានឲ្យដឹងអ្វីច្រើនពីរថយន្តជំនាន់ថ្មីនោះទេ ប៉ុន្តែវាទំនងជាបានឲ្យតម្រុយអំពី​សំឡេងម៉ាស៊ីនជំនាន់ថ្មី ដោយ​ជំនាន់មុនរថយន្តនេះមានបំពាក់ម៉ាស៊ីនម៉ាស៊ូត ប៉ុន្តែក្នុងវីដេអូគេស្ដាប់ចេញសំឡេងម៉ាស៊ីនសាំង ហើយរថយន្តថ្មីនេះនឹងប្រកាសចេញខែកុម្ភៈ ឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford នៅមិនទាន់បានបញ្ជាក់ពីម៉ាស៊ីននៅឡើយទេ ប៉ុន្តែការចុះផ្សាយកន្លងមកបានអះអាងថារថយន្តថ្មីនេះនឹងប្រើម៉ាស៊ីនសាំង twin-turbocharged ចំណុះ៣,០លីត្រ ៦ស៊ីឡាំង ដូចជារថយន្ត Explorer ST ដែលផលិតកម្លាំងបាន ៤០០សេះ។ ជម្រើសដែលអាចទៅរួចមួយទៀតគឺ twin-turbocharged ចំណុះ ២,៧លីត្រ ៦ស៊ីឡាំង របស់ Bronco ដែលវាអាចផលិតកម្លាំងបាន ៣៣០សេះ។

សូមទស្សនាវីដេអូ Teaser ខាងក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម