រថយន្តអគ្គិសនីសុទ្ធ Genesis GV90 នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣

ក្រុមហ៊ុន Genesis នឹងក្លាយជាម៉ាកយីហោអគ្គិសនីសុទ្ធចាប់ពីឆ្នាំ ២០២៥ ក្នុងត្រកូល SUV ដែលមានឈ្មោះថា GV90 ។

របាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េបានបង្ហាញថា GV90 នឹងក្លាយជាម៉ូដែលទី២ របស់ Genesis ដែលប្រើតួគ្រោងឆ្អឹងរបស់ក្រុមហ៊ុន Hyundai Electric Global Modula Platform ( E-GMP ) ដូចគ្នាជាមួយរថយន្ត GV60 ក្នុងនោះ GV90 នឹងចែករំលែកផ្នែកមួយចំនួនជាមួយរថយន្តអគ្គិសនី Hyundai loniq7 និង​ Kia EV9 SUVs ដែលកំពុងធ្វើការជាមួយគ្នា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគំនិតនេះ ETNews បានណែនាំថា Genesis GV90 នឹងមានទំហំប្រហាក់ប្រហែលនឹងរថយន្ត Ioniq 7 និង EV9 ដែលមានកៅអី ៣ជួរ នឹងចែករំលែកបច្ចេកវិទ្យាទៅលើថាមពលនៃម៉ាស៊ីន ដែលរួមបញ្ចូលការសាកថ្ម ៣៥០ គីឡូវ៉ាត់ មានសមត្តភាពបើកបរបានចម្ងាយ ៤៨២ គីឡូម៉ែត្រ ពេលសាកថ្មម្តង។

នៅក្នុងខែកញ្ញា Genesis បានបញ្ចេញវីដេអូខ្លីមួយ ដែលបានបង្ហាញពីរថយន្តអគ្គិសនីទាំង​ ៨ កំពុងអភិវឌ្ឍក្នុងចំណោមរថយន្តទាំងនោះក៏មាន G90 ជាមួយឈុតខ្លីៗបានបង្ហាញការរចនាម៉ូត Two-lines ជាមួយ ចង្កៀងខាងមុខ LED និង​ អំពូលបំភ្លឺពេលថ្ងៃដែលលាតសន្ធឹងលើកង់ខាងមុខ។

ជាកស្តែង រថយន្ត​ Genesis GV90 នឹងដាក់លក់លើទីផ្សារដែលមានតម្លៃថ្លៃជាង loniq 7 និង​ EV9 ដូច្នេះផ្នែកខាងក្នុងរបស់ម៉ូដែលនេះនឹងទទួលបានអត្តប្រយោជន៍ជាច្រើនពីលក្ខណៈពិសេស និងត្រូវបានតុបតែងដោយគ្រឿងបរិក្ខាកម្រិតខ្ពស់បំផុតនែម៉ូដែល Genesis ៕

Hyundai SEVEN Concept
Kia EV9 Concept
ផ្ទាំងផ្សាយពាណិជ្ជកម្ម