Hyundai i30 Sedan N ២០២២ ចេញលក់នៅទីផ្សារអូស្ត្រាលី តម្លៃចាប់ពី ៣៤,៨៤៩ ដុល្លារ

មិនយូរប៉ុន្មានបន្ទាប់ពីការចេញលក់ Hyundai Elantra N ២០២២ នៅទីផ្សារអាមេរិក ពេលនេះរថយន្តប្រភេទ Sporty sidan បានមកដល់ទីផ្សារអូស្ត្រាលី​ ជាមួយឈ្មោះថា i30 Sedan N ។

កម្លាំងថាមពលម៉ាស៊ីនក្នុងត្រកូល N របស់ Hyundai គឺម៉ាស៊ីនប្រភេទ Turbocharged ចំណុះ ២.០ លីត្រ ទំហំ ៤ស៊ីឡាំងមានកម្លាំង ២៧៦​ សេះ​ និងកម្លាំងរមួល ៣៩២ ញ៉ូតុនម៉ែត្រ ដូចគ្នាទៅនឹងរថយន្ត i30 N hatch និង Kona N crossover អាចភ្ជាប់ជាមួយប្រអប់លេខ Manual ៦វគ្គ និង​ ប្រអប់លេខ dual-clutch ៨វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចទៅនឹងម៉ូដែលផ្សេងទៀត i30 Sedan Ns បំពាក់ជាមួយប្រអប់លេខ Dual-clutch រួមមាន មុខងារ​ N Grin Shift, N Power Shift និង N Track Sense Shift functions ខណៈប្រអប់លេខក៏បានរួមបញ្ជូលមុខងារ Creep Off function ផងដែរ ដោយបញ្ជូនថាមពលថាមរយៈប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច Limited-slip differential ។

Hyundai i30 Sedan N ដែលទទួលបាននូវ Suspension tuning សម្រាប់ម៉ូឌែលប្រភេទធម្មតា និង ស្ព័រ ដើម្បីឲ្យសមស្របតាមស្ថានភាពផ្លូវភាពផ្លូវ ខណៈ មុខងារ N មាន Electronically controlled suspension ដូចគ្នាដែលមាននៅលើទីផ្សារទាំងអស់ ចំពោះគ្រប់ម៉ូដែលមានលក់នៅអូស្តា្រលីទាំងអស់ប្រើប្រាស់ជាមួយសំបកកង់ ២៤៥/១៩ ប្រភេទ Michelin Pilot Sport 4S ។

សម្រាប់មុខងារសុវត្ថិភាពសំខាន់ៗមួយចំនួនភ្ជាប់មកជាមួយស្តង់ដារបស់ Hyundai SmartSense រួមមាន Blind-spot Collision-avoidance Assist, Rear Cross-traffic Collision-avoidance Assist, Driver Attention Warning, Forward Collision-Avoidance Assist, High Beam Assist, Lane Following Assist, Lane Keeping Assist, Rear Occupant Alert, and Safe Exit Warning ។

សម្រាប់ទីផ្សារអូស្រ្តាលីអតិជនអាចរកទិញបាន i30 Sedan N ដែលមានពណ៌ Polar White , Cyber Grey , Fluid Metal , Phantom Black , Performance Blue , Fiery Red ឬ Intense Blue ជាដើម ខណៈរថយន្តនេះមានលក់ក្នុងជម្រើស high-end Premium spec ជាមួយជម្រើសតែមួយគត់​គឺ ៣៥២ ដុល្លារ សម្រាប់ metallic Paint និង ១,៤២២ ដុល្លារ​ សម្រាប់ដំបូលបើក ។

តម្លៃក្នុងស្រុករបស់ i30 Sedan N មានតម្លៃចាប់ពី ៣៤,៨៤៩​ ដុល្លារ មុនពេលគិតពន្ធ ខណៈម៉ូដែល i30 premium hatchback មានតម្លៃ ៣៣,៧៨២ ដុល្លារ មុនពេលគិតពន្ធ និង Kona N Premium ៣៥,៩១៦ ដុល្លារ មុនពេលគិតពន្ធ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម