ក្រុមហ៊ុន GM នឹងចាប់ផ្តើមផលិតរថយន្ត Chevrolet Silverado ប្រើអគ្គិសនីសុទ្ធ នៅដើមឆ្នាំ ២០២៣

ទោះបីជាត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES​ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ ក៏ដោយ ក៏រថយន្តអគ្គិសនីសុទ្ធ​ Chevrolet Silverado នឹងមិនទាន់រួចរាល់ក្នុងការចាប់ផ្តើមការផលិតរហូតដល់ដើមឆ្នាំ២០២៣។

Automotive News បានរាយការណ៍ថា លោក Doug Park អនុប្រធានប្រតិបតិត្តនៃការអភិវឌ្ឍន៍ផលិតផលរបស់ GM​ បានផ្តល់ពេលវេលា ដែលនឹងឃើញរថយន្តភីកអាប់អគ្គិសនីសុទ្ធក្រោយគូប្រជែងរបស់ Ford F-150 Lightning ក្នុងពេល១ឆ្នាំទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយក្នុងចំណោម series នៃរថយន្តភីកអាប់អគ្គិសនីសុទ្ធនឹងមកដល់ក្នុងពេលឆាប់ៗនេះ Silverado EV នឹងត្រូវមានការប្រកួតប្រជែងជាមួយនឹងរថយន្ត Rivian R1T, Tesla Cybertruck និង Ford F-150 Lightning ។

ដោយផ្អែកលើគ្រោងឆ្អឹង Ultium platform រថយន្តអគ្គិសនីសុទ្ធនឹងលែងប្រើម៉ាស៊ីនដែលមានចំហេះខាងក្នុងដែលបានចែករំលែកឈ្មោះរបស់វា ដោយនឹងចែករំលែកជាមួយរថយន្តអគ្គិសនីសុទ្ធ Hummer EV ដែលផ្អែកលើគ្រោងឆ្អឹងដូចគ្នា ហើយនឹងត្រូវបានដំឡើងនៅរោងចក្រតែមួយនៅជិតទីក្រុង Detroit ផងដែរ។​ រថយន្តភីកអាប់អគ្គិសនីសុទ្ធ Silverado អាចបើកបរបានចម្ងាយប្រហែល ៦៤៣ គីឡូម៉ែត្រ។

ក្រុមហ៊ុន GM បានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួនកំពុងវិនិយោគច្រើនជាង ៥០ លានដុល្លារ​ នៅក្នុងរោងចក្រ Bedford រដ្ឋ Indiana ដើម្បីសាងសង់ Drive unit castings សម្រាប់អគ្គិសនីសុទ្ធ Silverado EV មកដល់នាពេលខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម