[ទីផ្សាររថយន្តបរទេស] ក្រុមហ៊ុន Chevrolet មិនទាន់មានចម្លើយដ៏សមស្របមួយសម្រាប់រថយន្ត Ford F-150 Raptor និង Ram 1500 TRX មួយរយៈមកហើយ ប៉ុន្តែខ្លួនក៏បានបញ្ចេញត្រកូល Silverado ស៊េរីឆ្នាំ ២០២២ ជាមួយម៉ូដែល ZR2 ថ្មី ដែលមានកម្លាំង ៤២០ សេះ ៨ ស៊ីឡាំង និងបានអភិវឌ្ឍន៍ទៅលើប្រព័ន្ធ suspension ផងដែរ សម្រាប់វាយបកផងដែរ។
រថយន្ត Silverado ZR2 ជារថយន្តប្រភេទ off-road ទោះបីជាវាមិនអាចជាដៃគូរនឹង Raptor ក៏ដោយ រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងថា ZR2 មានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែបើយោងតាមប្រភពមិនច្បាស់មួយថា Chevy Silverado ZR2 នឹងមានតម្លៃថ្លៃជាងរថយន្ត Ford F-150 Raptor ស៊េរីឆ្នាំ ២០២១ ។
ប្រភព Chevy អះអាងថា ZR2 នឹងចាប់ផ្តើមពី ៦៥,១០០ ដុល្លារ និង ១,៦៩៥ ដុល្លារ សម្រាប់ថ្លៃដឹកជញ្ចូន បើតាមការប្រៀបធៀប F-150 Raptor ស៊េរីឆ្នាំ ២០២១ ចាប់ផ្តើមពី ៦៤,១៤៥ ដុល្លារ និង ១,៦៩៥ ដុល្លារ សម្រាប់ថ្លៃដឹកជញ្ចូន ដែលធ្វើឲ្យ ZR2 មានតម្លៃថ្លៃជាង Raptor ១០០0 ដុល្លារ។
នៅក្នុងការប្រៀបធៀបដំបូងរបស់យើងរវាង ZR2 និង Raptor យើងមានការចាប់អារម្មណ៍ជាមួយនឹងសម្ថតភាពរបស់ Chevy និងអភិវឌ្ឍន៍ថ្មីទៅអេក្រង់ព័ត៌មានកំសាន្តដែលបានធ្វើឱ្យប្រសើរឡើង ក្នុងនោះក៏មានស៊ីឡាំង២ ច្រើនជាង Raptor ទោះជាយ៉ាងណាក៏ដោយ ចំនុចដែលទាក់ទាញវិជ្ជមានភាគច្រើនចំពោះ ZR2 គឺតម្លៃធូជាង Raptor។
វាទំនងជាថា F-150 Raptor ស៊េរីឆ្នាំ២០២២ នឹងទទួលបានការឡើងតម្លៃបន្តិចបន្តួច ដែលអាចធ្វើឱ្យវាមានតម្លៃថ្លៃជាង ZR2 គួររំលឹកផងដែរថាតម្លៃ ZR2 នៅតែមិនមានការបញ្ជាក់ពីក្រុមហ៊ុន Chevy នៅឡើយទេ។
Ram 1500 TRX គឺស្ថិតនៅប្រភេទខុសគ្នា ទាំងតម្លៃនិងការបើកបរ ដោយមានតម្លៃចាប់ពី ៧៣៣៨០ ដុល្លារ ដំណើរការដោយម៉ាស៊ីន supercharged ចំណុះ ៦,២ លីត្រ V8 ផលិតកម្លាំងបាន ៧០២ សេះ និងកម្លាំងរមួល ៨៨៤ ញូតុនម៉ែត្រ ៕