ដឹងថ្ងៃប្រកាសឡាន SUV មហាកម្លាំង និងកំពូលប្រណីតផុតលេខ

[ទីផ្សារបរទេស] Aston Martin បានចេញផ្សាយវីដេអូខ្លីថ្មីមួយអំពីរថយន្ត SUV DBX ប្រភេទថ្មី ដែលនឹងក្លាយជារថយន្ត SUV ប្រណីតដែលមានកម្លាំងខ្លាំងដាច់គេលើលោក។

តាមរយៈវីដេអូខ្លីបានបង្ហាញផ្នែកមួយចំនួននៃរថយន្ត SUV DBX ប្រភេទថ្មី ហើយអ្វីដែលពិសេសនោះគឺមានការបញ្ជាក់ច្បាស់ៗថារថយន្តនេះនឹងប្រកាសចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹង DBX ធម្មតាមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ៤,០លីត្រ ៨ស៊ីឡាំង របស់ក្រុមហ៊ុន Mercedes-AMG ដែលអាចផលិតកម្លាំងបានរហូតដល់ ៥៤២សេះ។ ចំណែក DBX ប្រភេទថ្មីនេះរំពឹងថាប្រើម៉ាស៊ីន Twin-Turbo ចំណុះ៥,២លីត្រ ១២ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧១៥សេះ ដូចដែលមានលើរថយន្ត DBS Superleggera។

ប្រសិនបើដូចនេះមែនវាមានកម្លាំងខ្លាំងជាងរថយន្ត Bentley Bentayga Speed ដែលផលិតកម្លាំងបាន ៦២៦សេះ និងរថយន្ត Lamborghini Urus ដែលផលិតកម្លាំងបាន ៦៤១សេះ រួមទាំង Rolls-Royce Cullinan ដែលមានកម្លាំង ៥៩២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម