Mercedes ផ្អាកការបញ្ជាទិញ G-Class ថ្មីនៅអឺរ៉ុប ប៉ុន្តែនៅតែទទួលយកការបញ្ជាទិញនៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានបញ្ឈប់ជាបណ្តោះអាសន្ននៅការបញ្ជាទិញថ្មីសម្រាប់ G-Class នៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែនៅតែទទួលការកុម្ម៉ង់ធម្មតាសម្រាប់សហរដ្ឋអាមេរិក។

បើយោងតាមរបាយការណ៍ MB Passion Blog ការចេញផ្សាយនោះបាននិយាយថានេះអាចមកពីការចែកចាយ G-Class មួយចំនួនប្រហែលជាមិនត្រូវបានធ្វើឡើងរហូតដល់ត្រីមាសទី ៤ ឆ្នាំ ២០២៤ ។ ក្នុងនោះក្រុមហ៊ុន Mercedes-Benz និយាយថា សម្រាប់អតិថិជនដែលបានបញ្ជាទិញ G-Class មួយចំនួនកំពុងត្រូវបានការជូនដំណឹងដែលត្រូវរង់ចាំរហូតដល់ត្រីមាសទីមួយនៃឆ្នាំ ២០២៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលត្រូវបានសួរអំពីបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Mercedes-Benz នៅសហរដ្ឋអាមេរិកបានប្រាប់យើងថា “យើងអាចបញ្ជាក់បានថាអ្នកចែកចាយដែលបញ្ជាទិញនៅតែបើកសម្រាប់ G-Class” សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងពេលជាមួយគ្នានេះ តាមប្រភពមួយនៅក្នុងប្រទេសហូឡង់ថា ការបញ្ជាទិញនឹងត្រូវបើកឡើងវិញនៅចន្លោះខែមីនា និងឧសភា ហើយថាពួកគេត្រូវបានផ្អាក ដោយសារក្រុមហ៊ុនកំពុងផ្លាស់ប្តូរកញ្ចប់ដែលមានជាមួយ G-Class ។

នៅក្នុងកម្មវិធី Munich Motor Show កាលពីឆ្នាំមុន ក្រុមហ៊ុន Mercedes-Benz បានបង្ហាញគំរូរថយន្ត EQG Concept ដែលជាគំរូនៃរថយន្តអគ្គិសនីសុទ្ធនៃរថយន្ត G-Class នាពេលអនាគត។ រថយន្ត​ដែល​បង្ហាញ​នោះ​មាន​​ការឌីស្សាញស្ទើរតែដូច​គ្នា​នឹង​រថយន្ត G-Class ដែល​ដើរ​ដោយ​ថាមពលចំហេះក្នុង ដែល​មានប៉ាណាខាងមុខធ្វើពីអាលុយមីញ៉ូម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម