[ទីផ្សារបរទេស] ទ្បានអគ្គិសនី Hyundai Ioniq 5 ប្រភេទ Crossover ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៤៨០ គីទ្បូម៉ែត្រ នឹងត្រៀមដាក់លក់សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃឆាប់ៗនេះ។
សម្រាប់ទ្បានអគ្គិសនី Hyundai Ioniq 5 ផ្តល់នូវជម្រើសម៉ូទ័រអគ្គិសនី ២ ប្រភេទ រួមមាន៖
- ម៉ូទ័រអគ្គិសនី ១ អាគុយទំហំ ៥៨ គីទ្បូវ៉ាត់ ផលិតកម្លាំង ១៧០សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ បង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៨,៥ វិនាទី ជាមួយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ ៣៨៣ គីទ្បូម៉ែត្រ។
- ម៉ូទ័រអគ្គិសនី ២ អាគុយទំហំ ៧២,៦ គីទ្បូវ៉ាត់ ផលិតកម្លាំង ២១៧សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ បង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៧,៤ វិនាទី ជាមួយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ ៤៨០ គីទ្បូម៉ែត្រ។
ដោយទ្បែកចំពោះការសាកថ្ម Hyundai Ioniq 5 មានកម្លាំង ៣៥០ គីទ្បូវ៉ាត់ នឹងផ្តល់ថាមពលពី ១០ ទៅ ៨០% ក្នុងរយៈពេល ១៨ នាទី ហើយក៏អាចបញ្ចូលភ្លើងបានចម្ងាយ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ។បន្ថែមពីនេះទ្បានអគ្គិសនី Hyundai Ioniq 5 ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព SmartSense ផងដែរ។
យ៉ាងណាមិញចំពោះទ្បានអគ្គិសនី Hyundai Ioniq 5 មិនទាន់មានព័ត៌មានលម្អិតបានបង្ហាញអំពីតម្លៃពិតប្រាកដនៅទ្បើយសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕