ឡានអគ្គិសនី MG Marvel R សាកថ្មពេញម្តងជិះបាន ៤០២ គីឡូម៉ែត្រ តម្លៃខ្ទង់ ៥មុឺនដុល្លារ នៅទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស]  ក្រុមហ៊ុន MG បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី Marvel R ឆ្នាំ២០២២ លើទីផ្សារប្រទេសអឺរ៉ុប ជាមួយតម្លៃចាប់ពី ៤៤ ៣៦៨ ដល់ ៥៣ ២៤៤ ដុល្លារសម្រាប់ទីផ្សារនៅតំបន់អឺរ៉ុប។

សម្រាប់រថយន្តអគ្គិសនី MG Marvel R មាន ៣ ជម្រើសម៉ូឌែល Comfort, Luxury និង Performance។ ដែលរថយន្តអគ្គិសនី MG Marvel R ម៉ូឌែល comfort និង Luxury បានបំពាក់ជាមួយម៉ូទ័រអគ្គិសនី ២ អាចផលិតកម្លាំង ១៨០សេះ និងកម្លាំងរមួល ៤០៨ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៧០ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៤០២ គីទ្បូម៉ែត្រ ដែលអាចបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៧,៩ និងល្បឿនកំពូល ២០០ គីឡូម៉ែត្រក្នុង ១ ម៉ោងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលម៉ូឌែល Performance ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនបី Tri-motor AWD ដែលផលិតកម្លាំង ២៨៨ សេះ និងកម្លាំរមួល ៦៦៥ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុង ១ ម៉ោង ក្នុងរយៈពេល ៤,៩ វិនាទី និងមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងរយៈពេល ១ ម៉ោងផងដែរ។ រីឯកម្រិតនៃការសាកភ្លើងល្បឿនលឿន DC អាចសាកពី ០ ដល់ ៨០ ភាគរយៈ ក្នុងរយៈពេល ៤៣ នាទីប៉ុណ្ណឹង។

រថយន្តអគ្គិសនី MG Marvel R បានបំពាក់នូវអេក្រង់ឌីជីថល ១៩,៤ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ១២,៣ អ៊ីញអាចភ្ជាប់ជាមួយនឹង Apple carplay, Android Auto, Amazon Web Service, ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ ២ តំបន់ជាមួយប៊ូតុងអគ្គិសនី។

ខណៈដែលរថយន្តអគ្គិសនីនេះក៏មានបច្ចេកវិទ្យា 5G ចុងក្រោយបង្អស់របស់ SAIC ដែលមានមុខងារជំនួយការបើកបរ L3 , កៅអីអង្គុយអាចបត់ចុះក្រោមបាន និងកាមេរាំ ៣៦០ ដឺក្រេ សម្រាបមើលជុំវិញរថយន្តជាដើម។

ចំពោះរថយន្តអគ្គិសនី MG Marvel R ក៏បានបំពាក់នូវប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់នៃ Pilot ZS EV ឬ HS PHEV រួមមាន៖ ប្រព័ន្ធចាប់ហ្វាំ្រងបន្ទាន់ AEB, ប្រព័ន្ធជំនួយការបើកបរអោយនៅក្នុងគន្លងផ្លូវ, Blind Spot Monitor និង ប្រព័ន្ធកំណត់ល្បឿនពេលបើកបរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម