Porsche ថែម Option លេខដៃ៧វគ្គ លើឡានស្ព័រ 911 ឆ្នាំ២០២០

Porsche បានពាំនាំកាដូដ៏អស្ចារ្យមួយសម្រាប់អ្នកងុបងល់នឹងរថយន្ត ដោយបញ្ជាក់ថា រថយន្តស្ព័រ 911 ស៊េរីឆ្នាំ២០២០ នឹងមាន Option លេខដៃ ៧វគ្គ។

Option លេខដៃនេះនឹងមិនគិតលុយឡើយ ហើយនឹងមានលើរថយន្ត 911 Carrera S, 911 4S Coupe និង 911 4S Cabriolet ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា លេខដៃនេះនឹងធ្វើឲ្យដំណើរការយឺតបន្តិច ដោយ Porsche អះអាងថា 911 Carrera S នឹងចំណាយពេលប្រមាណ ៤វិនាទីដើម្បីជាន់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង យឺតជាងលេខអូតូដែលប្រើពេលត្រឹម ៣,៣វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញ លេខដៃនេះមិនប៉ះពាល់ដល់ល្បឿនអតិបរមារបស់វាឡើយ ដោយ Porsche និយាយថា 911 នៅតែអាចរត់ដល់ល្បឿន ៣០៦គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈលេខអូតូអាចរត់ដល់ល្បឿន ៣០៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ងាកមកមើលចំណុចអវិជ្ជមានវិញ រថយន្ត 911 ប្រើលេខដៃ មានទម្ងន់ស្រាលជាង 911 ប្រើលេខអូតូ ដល់ទៅ ៣៨គីឡូក្រាមឯណោះ។ 911 Carrera S លេខដៃនឹងមានតម្លៃចាប់ពី ១១៣ ៣០០ដុល្លារលើទីផ្សារអាមេរិក ខណៈ 911 Carrera 4S Cabriolet មានតម្លៃចាប់ពី ១៣៣ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម